(ភ្នំពេញ)៖ នៅពេលនេះតារាចម្រៀងរ៉េបល្បីឈ្មោះ ស្ថិតក្នុងក្រអៅបេះដូងយុវវ័យ លោក ជី ដេវីដ កាលពីថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២១ បានចេញមកប្រកាសថា ចាប់ពីពេលនេះតទៅ លោកជាតារាចម្រៀងឯករាជ្យ មិនស្ថិតក្រោម App ចម្រៀងណាមួយ ទៀតនោះទេ ។
តារាចម្រៀងបែបយុវវ័យ មានស្ទីលតុបតែងខ្លួនមិនចេះរីកស្ងួត ជី ដេវីត បានសរសេរសារនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា
«Official announcement: ខ្ញុំមិនស្ថិតនៅក្រោមសិទ្ធផ្តាច់មុខរបស់ app ចម្រៀងណាមួយទៀតនោះទេ សូមអរគុណ ។ From now on, I’m not under any contract or any music app anymore. Thanks and stay tune.»
គួរជម្រាបថា ទោះមិនបានបញ្ជាក់លំអិតឲ្យច្បាស់ក្តី តែមហាជន ជាពិសេសអ្នកនិយមគាំទ្រតារាចម្រៀងរូបនេះ បានទាញសេចក្ដីសន្និដ្ឋាន បានថា លោកអាចនឹងបញ្ចប់កុងត្រាជាមួយនឹង App Pleng របស់ក្រុមហ៊ុន Smart ហើយមកធ្វើការងារឯកជនរបស់ខ្លួនឯងពេញដៃពេញ ជើងវិញ ។ ងាកមកអ្នកគាំទ្ររបស់លោកក៏បានចូលមកអបអរសាទរ និង គាំទ្រចំពោះការសម្រេចចិត្តរបស់លោក ហើយនឹងបន្តគាំទ្រ លោកជានិច្ច ទោះក្នុងកាលៈទេសៈណាមួយក៏ដោយ ៕
មតិយោបល់