ព័ត៌មានសិល្បៈ និងកម្សាន្ត

នៅ ស៉ីនឿន នៅតែបន្តការងារសិល្បៈ ទោះរៀបការហើយក្តី

(ភ្នំពេញ)៖ មង្គលការតារាចម្រៀងល្បីឈ្មោះ នៅ ស៉ីនឿន បានប្រព្រឹត្តិទៅយ៉ាងធំដុំកាលពីយប់ថ្ងៃទី ២២ ខែធ្នូនេះ ដោយមានវត្តមាន ភ្ញៀវកិត្តិយសទាំងក្នុងនិងក្រៅសិល្ប:ជាច្រើនចូលរួមអបអរសាទរ លោក និង ភរិយា រំភើបចិត្តស្ទើរហោះនៅពេលអាពាហ៍ពិពាហ៍ខ្លួន អាចប្រព្រឹត្តិទៅបានតាមពេលវេលាកំណត់ ពីព្រោះមង្គលការអ្នកទាំងពីរបានពន្យាពេលច្រើនលើកមកហើយដោយសារជំងឺកូវីដ ១៩ ។

លោក នៅ ស៊ីនឿន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅក្នុងថ្ងៃមង្គលការរបស់ខ្លួនថា ពេលនេះក្តីស្រមៃរបស់ខ្លួននិងភរិយាបានក្លាយជាការពិតហើយ យើងទាំងពីរបានកាន់ដៃគ្នាចូលរោងការទៅតាមប្រពៃណីបំពេញកិត្តិយសដល់គ្រួសារទាំងសងខាង ។ បន្ទាប់ពីរៀងបការរួច លោក នៅ ស៊ីនឿន នៅតែបន្តអាជីពសិល្ប:ដូចដើម លោកពុំទាន់មានគម្រោងនឹងចាក់ចេញទៅរស់នៅ សហរដ្ឋអាមេរិក តាមភរិយាខ្លួននៅឡើយទេ ដោយសារអ្នកទាំងពីរមានគម្រោងជាច្រើនដែលត្រូវធ្វើនៅលើទឹកដីកំណើត ។

លោក នៅ ស៊ីនឿន និង ភរិយា គ្រោងនឹងចេញទៅក្រេបទឹកឃ្មុំ នៅខេត្ត មណ្ឌលគីរី ដែលជាទឹកដី ស្រស់ស្អាតនៅខាងភាគឥសាន្តនៃប្រទេស មិនតែប៉ុណ្ណោះអ្នកទាំងពីរនឹងចំណាយពេលវេលាឆ្លងឆ្នាំថ្មីយ៉ាងសប្បាយរីករាយជាមួយគ្នានៅទីនោះ អ្វីដែលពិសេសនោះគឺអ្នកទាំងពីរមានគម្រោងនឹងយកកូនភ្លាមៗ ដើម្បីបង្កើនសមាជិកនៅក្នុងគ្រួសារ ។ លោក នៅ ស៊ីនឿន បានបន្តទៀតថា យើងទាំងពីរកាន់តែមានវ័យច្រើនហើយ ត្រូវប្រញាប់យកកូនបន្តិច ព្រោះមិនអាចពន្យាពេលវេលាទៅមុខបានទៀតទេ ។

គួររំលឹកផងដែរ លោក នៅ ស៊ីនឿន និងភរិយា បានបោះទុនប្រាក់រាប់សែនដុល្លារក្នុងការបើករីកសតនៅខេត្ត មណ្ឌលគីរី ដូច្នេះហើយទើបមួយរយ:ពេលចុងក្រោយនេះលោកឧស្សាហ៍ចេញចូលខេត្តនេះញឹកញាប់បំផុត ។ លោកសង្ឃឹមថាទៅថ្ងៃមុខ មុខរបររកស៊ីនេះនឹងកាក់កបអាចរកប្រាក់ចំណូលបានបន្ថែមពីលើការងារដែលខ្លួនមាន ។ មកទល់ពេលនេះ រីសត នោះទើបតែរៀបចំបានប្រមាណជាង ៥០ភាគរយប៉ុណ្ណោះ នៅពុំទាន់រួចរាល់នៅឡើយទេ ៕

មតិយោបល់