ព័ត៌មានជាតិ

ជនសង័្សយលួចម៉ូតូនិងអ្នកទទួលផល ចោរកម្មចំនួន២នាក់ត្រូវបានឃាត់ខ្លួន

បាត់ដំបងៈ នៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២១ អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បា ល ខេត្តបាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបា ល ព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក កោ ស៊ុនកាំង នាយការិយាល័យនគរ បាលព្រហ្មទ័ណ្ឌ កម្រិតធ្ងន់ បានដឹកនាំកម្លាំងក្នុងអង្គភាពធ្វេីការឃាត់ខ្លួនជនសង័្សយម្នាក់រួមជាមួយអ្នកទទួលផលចោរកម្មម្នាក់ទៀត សរុបចំនួន០២នាក់ មកកាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដេីម្បីធ្វេីការ ស្រាវជ្រាវ ក្រោយពីមានភស្តុតាងបញ្ជាក់អំពីសកម្ម ភាព ល្មេីសច្បាប់របស់គាត់។

ជនសង្ស័យនោះគឺ៖
១-ឈ្មោះរុំ ភិរក្ស ភេទប្រុស អាយុ ២៩ឆ្នាំ រស់ នៅ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ ដំបង (អ្នកចូលរួមលួច)។
២-ឈ្មោះ ឆន សួរ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់ នៅខេត្តពោធិសាត់ និងមកស្នាក់នៅបណ្តោះអាសន្ននៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង (អ្នកទទួលផលចោរ កម្ម)។

សូមជម្រាបជូនថា កាលពីថ្ងៃទី០១ ខែ មិថុ នា ឆ្នាំ ២០២១ វេលាម៉ោងប្រមាណ ០៣រំងអាធ្រាត្រ នៅចំ ណុចក្រុមទី១៣ភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ ដំ បង ជនសង័្សយបានធ្វេីសកម្មភាពលួចយកម៉ូតូមួយគ្រឿងដែលជារបស់ជនរងគ្រោះឈ្មោះ ឡង ណារ៉ូ ភេទប្រុ ស អាយុ ២៩ឆ្នាំ រស់នៅភូមិអំបែងថ្ងែ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ ដំបង ក្នុងខណៈដែលជនរងគ្រោះទុកម៉ូតូនៅចំ ណុ ចកេីតហេតុខាងលេី។
ភិនភាគម៉ូតូគឺ៖
-ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ផ លិត ឆ្នាំ២ ០១ ៥ មានស្លាកលេខបាត់ដំបង 1T-2498 ។

ក្រោយកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដេីម្បីឱ្យសមត្ថកិច្ចស្រាវ ជ្រាវ ស្វែងរកជនសង័្សយនិងម៉ូតូដែល បាត់ បង់នោះមកវិញ។

ក្រោយទទួលបានពាក្យបណ្តឹងនេះ សមត្ថកិច្ចនគរបាលធ្វេីការស្រាវជ្រាវ រហូតកំណត់មុខ សញ្ញាបាននិងឈានទៅធ្វេីការឃាត់ខ្លួនតែម្តងទាំងអ្នកលួច និងអ្នកទទួលទិញម៉ូតូដែលជាផល នៃអំពេីចោរកម្មនេះ។

នៅចំពោះមុខសមត្ថកិច្ចជនសង័្សយ បានឆ្លេីយ សារភាពថា រូបគាត់និងបក្សពួកម្នាក់ទៀតពិតជាបានធ្វេីសកម្មភាព លួចយកម៉ូតូមួយគ្រឿង នៅចំណុចកេីតហេតុខាងលេីប្រាកដមែន ជា មួយនេះអ្នកទទួលទិញម៉ូតូក៏បានឆ្លេីយទទួលស្គាល់ ថាគាត់ពិតជាបានទិញម៉ូតូនោះក្នុងតម្លៃ៣ ០០ ដុល្លា(បីរយ)សហរដ្ឋអាមេរិកមែន តែម៉ូតូនេះគាត់ បានលក់បន្តទៅដល់ខេត្តកំពង់ឆ្នាំងបាត់ទៅ ហេីយ។

ទោះជាបែបនេះក្តីសមត្ថកិច្ចនគរបាលបានរៀបចំសំណុំរឿងបញ្ជូនគាត់ ទាំងពីរនាក់ទៅកាន់អយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕

 

មតិយោបល់