ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ពានហោះលើអាកាសមួយ កំពុងទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍

 

(បរទេស)៖ ស្ពានសិប្បនិម្មិតមានប្រវែង១៨ម៉ែត្រភ្ជាប់ដោយប៉េងប៉ោងធំចំនួនបី ហោះសំកាំងនៅលើទន្លេ Tiber (ថាយបា) ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរ។

ស្ពាននេះមានឈ្មោះថា «The Farnese Bridge» ដែលជាស្នាដៃវិចិត្រករបារាំងម្នាក់ ដែលបានបង្កើតឡើងដ៏ពិសេស ព្រោះវាគឺជាស្ពាន ដែលអាចហោះសំកាំងលើអាកាសបាន។ ស្ពានហោះនេះ គឺជាការបង្កើតឡើងរបស់វិចិត្រករបារាំងមានឈ្មោះថា Olivier Grossetete (អូលីវើ ហ្គ្រូសសេត) ដែលលោកបានដាក់ឈ្មោះឲ្យការបង្កើតនេះថា «The Farnese Bridge» (ដឺ ហ្វានេស ប្រីជ) ដោយលោកធ្លាប់មានក្ដីស្រមៃចង់សាងសង់ស្ពានឆ្លងហោះកាត់ទន្លេ Tiber (ថាយបា) របស់ទីក្រុងរ៉ូមជាយូរមកហើយ។

វាគឺត្រូវបានគេចងភ្ជាប់ពីអគារស្ថានទូតបារាំង ទៅកាន់សួនច្បារនៃផ្ទះវីឡា Farnesina (ហ្វាណេសស៊ីណា) ស្ពាននេះត្រូវបានដាក់សម្ពោធកាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា នៅមុនថ្ងៃបុណ្យជាតិបារាំងមួយថ្ងៃ ហើយនឹងត្រូវដាក់ឲ្យហោះសំកាំងរហូតដល់ថ្ងៃទី១៨ ខែកក្កដា ទើបមានការរុះរើចេញ៕

 

មតិយោបល់