ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបទីតាំង លេងល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម) ឃាត់ខ្លួនស្រ្តីម្នាក់

កណ្ដាលៈ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៣និង២០នាទី បង្ក្រាបទីតាំង លេងល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម)
ចំណុចផ្សារបែកចាន ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ សឿង ធីតា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់សាច់ជ្រូក នៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
១-ទូរស័ព្ទដៃមួយគ្រឿងម៉ាកSamsung Not8 ពណ៌ខៀវ។
២-ម៉ាស៊ីនគិតលេខ(Casio) ចំនួន០១គ្រឿង។
៣-ក្រដាស់កាបូនចំនួន ៨៤សន្លឹក
៤-សៀវភៅសម្រាប់កត់លេខឆ្នោតចេញចំនួន០២ក្បាល។
៥-លុយរៀលចំនួន ២៤៥៥០០៛ (ម្ភៃបួនម៉ឺនប្រាំពាន់ប្រាំរយរៀល) និងកាបូមដៃតូចសម្រាប់ដាក់លុយចំនួន០១។
៦-ក្រដាស់រាមដែលមានកត់លេខឆ្នោតរួចចំនួន០៤សន្លឹក និងក្រដាស់រាមពណ៌សសម្រាប់ទុកកត់លេខឆ្នោតចំនួន៤៥សន្លឹក។
៧-កញ្ជ្រែងជ័រពណ៌ក្រហមចំនួន០១ ។

សភាពរឿងហេតុ៖ នៅវេលាម៉ោងខាងលើកម្លាំងនគរបាលជំនាញ បានទទួល
ព័ត៌មានពីប្រជាពលរដ្ឋថានៅទីតាំងខាងលើមានលេង
ល្បែងស៊ីសខុសច្បាប់(កត់ឆ្នោតវៀតណាម) ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានសហការជាមួយកម្លាំងប៉ុស្ដិ៍ពើក និង ប៉ុស្ដិ៍បែកចាន ចុះទៅដល់ទីតាំងហើយបានឃាត់ខ្លួនជនសង្ស័យ និងដកហូតបានវត្ថុតាងមួយចំនួនដូចខាងលើ ដើម្បីសាកសួរនាំតាមនិតិវិធី។
-តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ខ្លួនបានចាប់ផ្ដើមកត់ឆ្នោតវៀតណាម និងឆ្នោតខ្មែរនោះបានរយៈពេល០៧ថ្ងៃហើយ។
-ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់