ព័ត៌មានជាតិ

រកឃើញកម្រិតអ៊ីយ៉ូត ក្នុងអំបិលទាប មន្រ្តីបានឲ្យម្ចាស់ទីតាំងពីរកន្លែង ធ្វើកិច្ចសន្យាកែតម្រូវ

បាត់ដំបងៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញតាមលំនៅដ្ឋាន និងទីតាំងចែកចាយអំបិល ចំនួន ០២ ទីតាំងស្ថិតក្នុងខេត្តបាត់ដំបង ។

ជាលទ្ធផល មន្រ្តីជំនាញបានរកឃើញកម្រិតអ៊ីយ៉ូតក្នុងអំបិលមានកម្រិតទាប និងបានឱ្យម្ចាស់ទីតាំងទាំង ០២ ធ្វើកិច្ចសន្យាកែតម្រូវ ៕

មតិយោបល់