ក្រោយរកឃើញវិជ្ជមានកូវីដ-១៩ ពេលនេះ អាការៈរបស់លោកគ្រូ អេ ភូថង មានភាពប្រសើរជាងមុនច្រើន

 

(ភ្នំពេញ)៖ ដូចទស្សនិជនបានជ្រាបហើយថា លោក អេភូថង បានរកឃើញវិជ្ជមានកូវីដ-១៩ នាពេលថ្មីៗនេះ និងបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅមណ្ឌលព្យាបាល អូឡាំពិក។ ក្រោយទទួលដំណឹងថា លោកមានកូវីដ-១៩ និងកំពុងដាក់អុកស៉ីសែនផងនោះ បានធ្វើឲ្យអ្នកគាំទ្រលោក មិនតិចនោះទេ សម្តែងការព្រួយបារម្ភ តែយ៉ាងណានៅពេលនេះ ត្រូវបានបញ្ជាក់ថា មានអាការៈប្រសើរឡើងច្រើនហើយ។

បើតាមការបញ្ជាក់របស់ ភរិយាលោកគ្រូ អេ ភូថង ដោយផ្ទាល់នោះ រូបគាត់ កំពុងមានជំងឺប្រចាំកាយជាច្រើន ក្នុងនោះ មានជំងឺខ្លាញ់រុំបេះដូង ជំងឺឡើងជាតិអាស៊ីត និងជំងឺលើសជាតិស្ករ មិនតែប៉ុណ្ណោះ ភរិយារបស់លោកគ្រូបន្តទៀតថា មកទល់ពេលនេះ លោកគ្រូ មានអាការៈធូរស្រាល មិនធ្ងន់ធ្ងរដូចថ្ងៃដំបូងទេ ដែលរូបគាត់ បានមកដល់មណ្ឌលព្យាបាល អូឡាំពិក។

លើសពីនេះទៅទៀត ភរិយាលោកគ្រូ បញ្ជាក់ថា រូបគាត់ក៏មិនដឹងពី ប្រភពនៃការឆ្លងជំងឺកូវីដរបស់លោកគ្រូឡើយ ដោយសារតែ លោកគ្រូមិនមានអាការៈអ្វីទាំងអស់ ព្រោះដំបូង គាត់ទៅព្យាបាលជំងឺ ដែលឈឺដោយសារតែជំងឺប្រចាំកាយ តែប៉ុណ្ណោះ ដោយរូបលោក មានសភាពហើម ដោយសារតែឡើងជាតិអាស៊ីត ម្យ៉ាងទៀត ការដង្ហក់នេះ គឺគ្រូពេទ្យបញ្ជាក់ថា ប្រហែលជាមានខ្លាញ់រុំបេះដូងច្រើន ព្រោះគាត់ធាត់ខ្លាំង តែមុនពិនិត្យ គ្រូពេទ្យតម្រូវឲ្យតេស្តកូវីដ ស្រាប់តែ រកឃើញវិជ្ជមានកូវីដ ចំណែក ភរិយាលោកគ្រូអេ លទ្ធផលអវិជ្ជមាន រីឯ សិស្សលោកគ្រូវិញ ក៏សុវត្ថិភាពទាំងអស់គ្នាដែរ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *