បុរសម្នាក់មានជំងឺសសៃប្រសាទ និងជាមនុស្សញៀនស្រា បានចង.កសម្លាប់ខ្លួន

កំពង់ធំៈ នៅថ្ងៃអាទិត្យ ៩កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២និង៤៥នាទី មានករណីមនុស្សស្លាប់ដោយសារការធ្វើអត្តឃាត(ចង.ក)០១លើក ស្ថិតនៅចំណុចភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក។

ជនរងគ្រោះឈ្មោះ ប៉ាង យួន ភេទ ប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ
ដឹងព័ត៌មានខាងលើសមត្ថកិច្ចជំនាញបានសហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារ សព ដើម្បីចូលរួមពិនិត្យ ទីកន្លែងកើតហេតុ និងសាកសព។

សន្និដ្ឋាន៖ យោងតាមការពិនិត្យកន្លែងកើតហេតុ និងសាកសព ជនរងគ្រោះ ប៉ាង យួន ពិតជាស្លាប់ដោយសារការធ្វើអត្តឃាត (ចង.ក) មិនមានការពាក់ព័ន្ធ និងបទល្មើសព្រហ្មទណ្ឌឡើយ។

មូលហេតុ៖ (មានជំងឺសសៃប្រសាទ និងជាមនុស្សញៀនស្រា)។

ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *