ព័ត៌មានសិល្បៈ និងកម្សាន្ត

គូរស្នេហ៍ភក្តី ប្តីខ្វិនសុំប្រពន្ធលែង ប្រពន្ធយកប្តីថ្មី ដើម្បីជួយមើលថែប្តីខ្វិន

ចិនៈ រឿងរ៉ាវប្តីប្រពន្ធរបស់ក្រុមគ្រួសារមួយ ក្នុងប្រទេសចិន បានបង្ហាញឲ្យមនុស្សជាច្រើន កោតសរសើរមិនដាច់ពីមាត់ ចំពោះទង្វើរ សម្បុរស និង ភក្តីភាពដ៏ស្ម័គ្រស្មោះ រវាងពួកគេទាំងពីនាក់។ប្តីខ្វិនចង់ឲ្យប្រពន្ធមានក្តីសុខ បង្ខំឲ្យប្រពន្ធលែងលះ ចំណែក ប្រពន្ធចង់មានអ្នកជួយមើលថែប្តី សុខចិត្តសុខចិត្តយកប្តីថ្មីម្នាក់ទៀត ហើយប្តីថ្មីទៀតសោទ ក៏ស្ម័គ្រជួយមើលថែ បុរសត្រូវជាប្តីដើមនោះ រហូតមិនបោះបង់គ្នា។

លោក Xu Xihan និងXie Xiping រស់នៅក្នុងក្រុង Ankang ខេត្ត Shanxi ប្រទេសចិន បានរៀបការជាមួយគ្នាក្នុងឆ្នាំ ១៩៩៦មានកូនស្រីមួយ និងប្រុសមួយ រស់នៅយ៉ាងសុខសាន្ត ប៉ុន្តែនៅក្នុងឆ្នាំ ២០០២ សោកនាដកម្មមួយ បានកើតឡើងចំពោះគ្រួសារមួយនេះ ដោយលោកXu បានជួបគ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់មួយ បន្សល់ទុកនូវពិការភាព ខ្វិនត្រឹមចង្កេះចុះក្រោម មិនអាចដើររួចអស់មួយជីវិត។

អ្នកស្រុកនៅក្នុងតំបន់នោះ បានលួចខ្សិបលោកថា ប្រពន្ធរបស់លោក​នឹងចាក់ចោលរូបលោក​ក្នុងរយៈពេល៣ខែ។ ប៉ុន្តែនាង Xiping បានបង្ហាញឲ្យឃើញថា អ្នកភូមិទាំងនោះគិតខុសហើយ ព្រោះជាច្រើនឆ្នាំកន្លងទៅ នាងតែងនៅក្បែរ មើលថែកូន និងប្តីជានិច្ច។
យ៉ាងណាក៏ដោយលោក Xu ចង់ឲ្យប្រពន្ធរបស់ខ្លួនមានសេចក្តីសុខ និងភាពរីករាយ ក៏ចាប់ផ្តើម ប្រាប់ប្រពន្ធឲ្យលេងលះគ្នា ហើយយកប្តីមួយទៀតចុះ។ ប្រពន្ធបានបដិសេធសំណើរបស់ប្តី​ និងយាយថា មិនចង់ឮពាក្យនេះទៀតទេ។

លុះដល់ឆ្នាំ២០០៩ ដោយសារប្តីអង្វរខ្លាំងពេក ទីបំផុតនាង Xiping ក៏សុខចិត្តយល់ព្រម តាមការអង្វររបស់ប្តីពិការនោះ។ នាងបានរៀបការប្តីថ្មី ឈ្មោះ Liu Zongkui ដែលជាមិត្តសំឡាញ់របស់លោក Xu ពេលនៅរឿនសាកលវិទ្យាល័យ ។

នៅក្នុងឆ្នាំ ២០១២ នាងបានបង្កើតកូនប្រុសម្នាក់ ឲ្យលោក Zonkui ប៉ុន្តែនាងមិនដែលបោះបង់​អតីតស្វាមីរបស់នាងឡើយ។ ផ្ទុយទៅវិញ នាង Xiping និងលោក Liu បានចាប់ផ្តើមថែរក្សាកូនៗទាំង និង លោក Xu រស់នៅជាមួយគ្នារក្រោមដំបូលផ្ទះតែមួយហូតមក៕

មតិយោបល់