(ជប៉ុន)៖ មហាជន ជាពិសេសប្រជាជនស្ថិតក្នុងប្រទេសជប៉ុន ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញរូបបាឡុងក្បាលមនុស្ស ត្រូវបានគេបង្ហោះឡើងលើអាការ ដែលវាគឺជាការតំឡើងសិល្បៈមួយមានឈ្មោះថា “Masayume” ដែលមានន័យថា “សុបិនក្លាយជាការពិត” និងជាផ្នែកមួយនៃព្រឹត្តិការណ៍ តូក្យូFestival Special 13។
ម្ចាស់ស្នាដៃសិល្បៈនេះវិញ មានឈ្មោះថានាង «Akira Arakawa» រួមជាមួយនឹងក្រុមការងារចំនួនពីរនាក់ទៀតរបស់នាង។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ហើយនាងបានជ្រើសរើសមុខមាត់របស់ក្រុមអ្នកស្ម័គ្រចិត្តម្នាក់ក្នុងចំណោម១,០០០នាក់ពីជុំវិញពិភពលោក និងចំណាយពេល៣ឆ្នាំ ដើម្បីបង្កើតបាឡុងនេះឡើង។ កាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅនេះ បាឡុងរូបក្បាលមនុស្សមួយ ត្រូវបានគេបង្ហោះឡើងទៅលើអាកាស នៃពហុកីឡដ្ឋានអូឡាំពិកទីក្រុងតូក្យូ។
យ៉ាងណាមិញ បាឡុងខាងលើ មិនបានបង្ហោះយូរថ្ងៃឡើយ ដោយបញ្ចប់នៅថ្ងៃទី១៨នេះ ហើយបើពេលបង្ហោះនាប៉ុន្មានថ្ងៃនេះវិញ ចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង៨:០០យប់ប៉ុណ្ណោះ៕
មតិយោបល់