(ថៃ)៖ រឿងរ៉ាវនៃការស្លាប់របស់តារាសម្តែងស្រី Tangmo Tida បានធ្វើឲ្យមហាជនជាច្រើន បានតាមដាន ក៏ដូចជាតោងស្អិត ដែលនៅតែជាទីចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្តាញសង្គម ខណៈតែពេលនេះ បានអូសបន្លាយជាច្រើនថ្ងៃមកហើយ តែមិនទាន់បានរកឃើញ តម្រុយ និងបានបិទសំនុំរឿងនៅឡើយនោះទេ។
ជាក់ស្តែងថ្មីៗនេះ ម្ដាយ Tangmo ត្រូវបាន គេលើកមកនិយាយធ្វើជាប្រធានបទគ្រប់ៗគ្នា នៃការ បានទទួលប្រាក់សងជម្ងឺចិត្តពី ដើម្បីជាធ្នូរដោះដូរនឹងការលើកលែងទោស ដោយបានទទួល ទឹកប្រាក់ ជិត ១ លានដុល្លារ ពី ហាយសូ លោក Por ដែលករណីនេះ ត្រូវបានគេចែកចាយ ពាសពេញអ៉ីនធឺណែត ក៏ដូចជាត្រូវបានមហាជន ហួសចិត្តខ្លាំងណាសផងដែរ។
យ៉ាងណាមិញ ករណីមួយនេះ មិនទាន់ដឹងទៅជាយ៉ាងណានោះទេ តែអ្នកម្តាយរបស់ Tangmo ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ មិនសំចៃមាត់ ដែលបានធ្វើឲ្យអ្នកគ្រប់គ្នា បង្វែអារម្មណ៍ ការស្អប់ ពី កាទីន មកកាន់អ្នកស្រីវិញ ដោយបានគេលើកឡើងថា គ្មានអារម្មណ៍មានភាពជាម្តាយឬទេ ឬក៏ដោយសារ មិនបានបីបាច់ចិញ្ចឹមតាំងពីតូច បានជាកូនស្រីស្លាប់មួយទាំងមូល តែបែរជាលើកលែងទោស ត្រឹមតែលុយ ជិត១ លានបែបនេះ។
តួយ៉ាងករណីមួយនេះ មានភាពស្រដៀងគ្នាទៅនឹង ករណី ទ្រព្យសម្បត្តិតារាស្រីដ៏ល្បី Goo Haraបានត្រូវធ្លាក់ទៅលើ ឪពុកម្ដាយរបស់នាងទៅវិញ ប្រហែលជា ១០លានដុល្លារ នៅពេលដែលនាងស្លាប់ ដែលត្រូវបានដឹងថា ម្តាយរបស់តារាស្រីរូបនេះ បានបោះបង់ចោលរូបនាង ចាប់តាំង អាយុ ១៤ ឆ្នាំមកម្លេះ។
ជារួមមក វាមានភាពស្រដៀងទៅនឹង តារាស្រី Tangmo ដែលម្តាយ បានចាកចេញពីនាង តាំងអាយុ ៣ ឆ្នាំមកម្លេះ ដោយគេបានគិតថា ម្តាយតារាស្រីទាំង ២ដួងនេះ ត្រូវបានគេលើកមកនិយាយ ការនៅរស់ មិនបានផ្តល់ការស្រលាញ់ទៅកូន រហូតដល់កូនជួបអកុសលត្រូវស្លាប់ តែបែរជាទទួលផលប្រយោជន៍ពីកូនទៅវិញ៕
មតិយោបល់