ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងសភាពបែកក្បាល ចំណែកមនុស្ស៨នាក់ទៀតរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសណ្តោងទូរកុងទ័រន័រ និងរុឺម៉កម៉ូតូកង់បី។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើរឡើងនៅវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤ មុខក្លោងទ្វារវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋាន បានប្រគល់ករណីនេះឲ្យទៅ ការិយាល័យចរាចរជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាស់វែងយកមធ្យោបាយទាំង២ទៅរក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពត្រូវប្រគល់ជូនក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី និងអ្នករបួសបញ្ជូនទៅមន្ទីរភ្លាមៗផងដែរ។
មតិយោបល់