ព័ត៌មានជាតិ

PSG កំពុងចរចាជាមួយនឹង Pogba ម្តងទៀតតែក្នុងតម្លៃត្រឹមតែ ៤៣ លានផោនប៉ុណ្ណោះ

 

បរទេស៖ ខណៈដែលការចរចាត្រូវបានគេជឿជាក់ថាកំពុងតែនៅបន្តធ្វើនៅឡើយរវាងក្លឹបអ្នកមានបារាំង PSG ជាមួយនឹងក្លឹបបិសាចក្រហម Man UTD ចំពោះការដោះដូរកីឡាករឆ្នើមបារាំង Paul Pogba នោះនៅថ្ងៃនេះមានលេចឬព័ត៌មានបន្ថែមទៀតថាក្លឹបបារាំងកំពុងសុំចរចាទំលាក់តម្លៃកីឡាករពីតម្លៃទាមទារដើមផងដែរ។

ភ្នាក់ងាររបស់កីឡាករគឺលោក Mino Raiola ដែលកំពុងស្ថិតនៅក្នុងកិច្ចរចាគ្នាជាមួយនឹង PSG ត្រូវបានគេជឿជាក់ថាកំពុងតែចាប់ផ្តើមធ្វើការពិចារណាហើយទៅលើសំណើរសុំទិញកីឡាករ Pogba ចេញពីអង់គ្លេសក្នុងតម្លៃត្រឹមតែ៤៣លានផោនប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ Pogba បានឈានមកដល់កុងត្រាឆ្នាំចុងក្រោយហើយជាមួយនឹង Old Trafford ប៉ុន្តែនៅមិនទាន់មានការចរចាគ្នាដើម្បីបន្តកុងត្រាថ្មីណាមួយត្រូវបានធ្វើឡើងជាមួយនឹងសញ្ញាវិជ្ជមាននៅឡើយដែរ៕


មតិយោបល់