ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាល្បីៗជាច្រើន គ្រងម៉ូតរូបប្លែកៗទាំងនេះ ក្នុងកម្មវិធី Cannes ២០២១ កំពុងចាប់អារម្មណ៍ខ្លាំងពីមហាជន

 

(បរទេស)៖ នៅក្នុងកម្មវិធី «Cannes Film Festival» ២០២១ ដែលធ្វើឡើងនៅទីក្រុងកាន ប្រទេសបារាំង គឺត្រូវបានមនុស្សជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការចូលរួមពីតារាល្បីៗជាច្រើនបង្ហាញរូបរាងនិងសម្រស់ ដើរនៅលើកម្រាកព្រំក្រហមដ៏អស្ចារ្យផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ ម៉ូតសម្លៀកបំពាក់របស់តារាល្បីៗជាច្រើន ដែលមានការលេងស្ទីលប្លែកៗ ដើម្បីបង្កើនភាពលេចធ្លោរ ព្រោះការរចនាម៉ូតនីមួយៗ ពិតជាមានភាពទាក់ទាញម៉្យាងម្នាក់ ទាំងពណ៌ និងស្ទីលកាត់ក្រណាត់ នៅលើឈុតរបស់ពួកគេ ដែលបានគ្រងចូលរួមនៅក្នុងកម្មវិធីនេះ។ ពីម្នាក់ទៅម្នាក់សុទ្ធតែមានការបង្ហាញពីភាពខុសគ្នា ទាំងសម្រស់ និងរូបរាង ក៏ដូចជាម៉ូតសក់ ដែលជួយធ្វើឲ្យការបង្ហាញខ្លួនក្នុងឈុតដ៏ពេញនិយមទាំងនេះ បានទាញយកចំណាប់អារម្មណ៍ពីអ្នកទស្សនាជាច្រើនផងដែរ។

គួរជម្រាបថា មហោស្រពភាពយន្តប្រចាំឆ្នាំ ទីក្រុងកាន ឬ Cannes Film Festival ក្នុងឆ្នាំ២០២១នេះ គឺមានការចូលរួមពីសំណាក់ផលិតករភាពយន្ត កំពូលតារាសម្តែង និងតារាល្បីៗជាច្រើន។ ភាគច្រើននៃសិល្បការិនីដែលចូលរួម គឺបានបង្ហាញខ្លួនដ៏លេចធ្លោរ ក្នុងស្ទីលតុបតែងខ្លួនប្លែកៗពីគ្នា៕

ប្រភព៖ Zingnew

 

 

មតិយោបល់