កូនក្រមុំថ្មីថ្មោងជាច្រើននាក់តែងជួបប្រទះនឹងសភាវវឹលវល់ក្នុងចិត្តរបស់ខ្លួនបន្ទាប់ពីរៀបមង្គលការហើយ សភាវនេះច្រើនកើតឡើងក្រោយពេលរៀបការហើយភ្លាម ។ កូនក្រមុំម្នាក់ក្នុងចំណោមដប់នាក់នឹងជួបប្រទះសភាវបែបនេះ ធ្វើម្តេចនឹងដឹងទៅថា តើអ្នកមានអាការនេះឬក៏អត់នោះ? និងតើត្រូវទប់ទល់នឹងសភាវនេះយ៉ាងដូចម្តេចទៅ?
បន្ទាប់ពីប្រើពេលវេលាជាច្រើនខែ ឬអាចដល់ឆ្នាំក្នុងការត្រៀមពិធីអាពាហ៍ពិពាហ៍ឲ្យបានអធិកអធម្មហើយនោះ លុះដល់ពិធីការដ៏ស័ក្តិសិទ្ធនេះចប់សព្វគ្រប់ ភ្ញៀវកិត្តិយសទាំងឡាយត្រឡប់ទៅវិញអស់ហើយ ព្រមជាមួយនឹងការប្រកាស់ឲ្យពិភពលោកបានដឹងថា អ្នកបានក្លាយជាគូស្វាមីភរិយានឹងគ្នាហើយ នៅពេលនោះឯងដែលឆាកតំបូងនៃជីវិតគូត្រូវបានចាប់ផ្តើមឡើង គូអាពាហ៍ពិពាហ៍ថ្មីថ្មោងជាច្រើនគូនឹងជួបសភាវស្រងេះស្រងោចខាងអារម្មណ៍ បន្ទាប់ពីពិធីមង្គលការ ។
អ្នកស្រីវេជ្ជបណ្ឌឹត អេរីកា ឡរេនស៍ សាស្ត្រាចារ្យខាងផ្នែកចិត្តវិទ្យា និងជាទីប្រឹក្សាក្នុងរឿងជិវិតក្រោយពេលអាពាហ៍ពិពាហ៍ និងគ្រួសារ បានផ្តល់នូវគំនឹត ដោយបានរៀបរាប់ថា អ្នកព្យាបាលផ្នែកចិត្តសាស្រ្តគេហៅអាការនេះថា សភាវធ្លាក់ស្មារតីក្រោយរៀបការ តែមិនបាច់ព្រួយបារម្ភទេ ព្រោះសភាវនេះវាមានមូលហេតុមកពីរឿងទស្សនគតិ និងទង្វើ ។ តែយ៉ាងណាក៏ដោយក៏វាមិនមែនជារឿងធំដុំ រហូតធ្វើឲ្យភាពសប្បាយរីករាយនិងសេចក្តីសុខក្នុងរយ:ពេលពីរបីខែតំបូងនៃជីវិតអាពាហ៍ពិពាហ៍របស់អ្នកបាត់បង់អស់នោះឡើយ អ្នកអាចកំចាត់ចន្លោះប្រហោងខាងផ្នែកអារម្មណ៍នេះបាន ។
ហេតុអ្វីបានគូស្វាមីភរិយាជួបនឹងសភាវផ្លូវចិត្តវឹលវល់នេះ?
នោះគឺដោយសារតែជីវិតពឹត និងក្តីស្រម៉ៃវាខុសគ្នា កូនក្រមុំជាច្រើនមិនដែលនឹកដល់ជីវិតក្រោយអាពាហ៍ពិពាហ៍ឡើយ ទន្ទឹងរង់ចាំតែថ្ងៃសំខាន់ គឺថ្ងៃរៀបការ ទើបធ្វើឲ្យកើតគម្លាតដ៏ធំមួយឡើង រវាងក្តីរំភើបញាប់ញ័រក្នុងពិធីមង្គលការ ជាមួយនិងជីវិតមួយថ្ងៃៗក្រោយពេលរៀបការហើយ ដែលពឹតប្រាកដណាស់ ព្រោះវានឹងមានផលប៉ះពាល់ទៅដល់ការងារគោល ការងារបន្ទាប់បន្សំ និងជីវិតសង្គមរបស់លោកអ្នក ។
កូនក្រមុំថ្មោងថ្មី
អ្នកខ្លះអាចដល់ថ្នាក់ដង្ហោយរកជីវិតនៅលីវវិញក៏មាន ការពឹតទៅ ការរៀបការគឺជាការបើកឪកាសឲ្យអ្នកឈានឡើងមួយកាំទៀតរបស់សេចក្តីសុខនៅក្នុងជីវិតគូ តែសភាវចិត្តវឹលវល់ធ្វើឲ្យកូនក្រមុំកើតអាការវឹលវល់ចំពោះខ្លួនឯង និងពិបាកក្នុងការផ្លាស់ប្តូរពីជីវិតដែលធ្លាប់នៅតែម្នាក់ឯង មានសេរីភាពឆ្ពោះទៅជាការរស់នៅពីរនាក់វិញ ។
ចូរសាកល្បងគូសយកនូវចំណុចលើគំរូសាកល្បងខាងក្រោម ដើម្បីឲ្យដឹងថា អ្នកនឹងទប់ទល់នឹងជីវិតក្រោយពេលរៀបការយ៉ាងណា ។
1 . ស្ថានការណ៍ការងាររបស់អ្នកយ៉ាងដូចម្តេច?
A . ខ្ញុំសប្បាយនឹងការងារដែលកំពុងធ្វើ តែការពិតទៅ ជីវិតស្នេហ៍របស់ខ្ញុំឆ្លុះបញ្ចាំងភាពជាខ្លួនខ្ញុំបានខ្លាំងជាង ។
B . ខ្ញុំលង់ស្នេហ៍ការងាររបស់ខ្ញុំយ៉ាងមិនអាចដកខ្លួនបាន ( សូម្បីតែប្តីខ្ញុំក៍នឹកច្រណែនដែរ ) ។
C . ជីវិតវាឆ្កួតឡប់មែនទែន តែពេលនេះងាយស្រួលឡើងវិញហើយ ព្រោះខ្ញុំមានអ្នកមកចាំជួយហើយ ។
D . ខ្ញុំមិនដែលត្រូវការការជួយអ្វីទាំងអស់ ខ្ញុំអាចចាត់ការគ្រប់យ៉ាងបានដោយខ្លួនឯង ហើយការរៀបការក៏មិនបានធ្វើឲ្យអ្វីៗប្រែប្រួលដែរ ។
2 . អ្នកអធិដ្ឋានសុំឲ្យពិធីមង្គលការរបស់អ្នកប្រព្រឹត្តទៅយ៉ាងដូចម្តេច ?
A . សប្បាយជាមួយពិធីមង្គលការ និងរង់ចាំត្រឡប់ទៅសប្បាយនៅក្នុងពិធីជប់លៀងម្តងទៀត ។
B . ម៉ាក់ខ្ញុំតែងតែនិយាយជានិច្ចថា “ បើធ្វើឲ្យវាល្អមិនបានទេ ក៏កុំធ្វើវាតែម្តងទៅល្អជាង “ ។
C . ដរាបណាដែលគ្រប់គ្នាសប្បាយ ខ្ញុំក៏គ្មានបញ្ហាអីដែរ ។
D . អស់រយ:ពេលជាងពីរខែដែលខ្ញុំតាមរកក្រណាត់ពណ៌ភ្លឺរលោងដែលត្រូវការទំរាំនឹងបាន ។
3 . អ្នកទាំងពីរច្រើនតែប្រកែកគ្នាពីរឿងអ្វី?
A . ពេលខ្លះយើងព្រលែងប្រាវៗដាក់គ្នាដូចក្មេងៗ តែទីបំផុតយើងតែងនិយាយគ្នាបែបមនុស្សចាស់វិញ ។
B . ទេ! យើងទាំងពីរនាក់ស្រឡាញ់គ្នា និងមិនដែលឈ្លោះគ្នាឡើយ ។
C . ដោយការគោរព យើងមិនអនុញ្ញាត្តិឲ្យមានការឈ្លោះទាស់ទែងគ្នាកើតឡើងឡើយ ។
D . វាច្រើនតែកើតឡើងដដែលៗ យើងច្រើនតែប្រកែកគ្នារឿងចាស់ៗ ម្តងហើយម្តងទៀត ។
4 . ជីវិតអាពាហ៍ពិពាហ៍នឹងទៅជាយ៉ាងម៉េច?
A . ប្រៀបដូចការប្រឈមនឹងគ្រោះភ័យ ខ្ញុំស្ទើរតែរង់ចាំមិនបានចំពោះការរស់នៅរបៀបជាប្តីប្រពន្ធនេះ ។
B . មានសេចក្តីសុខយ៉ាងមិនគួរឲ្យជឿ ខ្ញុំបានជួបព្រះអង្គម្ចាស់របស់ខ្ញុំហើយ ។
C . គ្មានអ្វីដែលយើងចូលគ្នាបានសោះ ។
D . ល្អជាងកាលពីមុនឆ្ងាយណាស់ ។
5 . តើអ្នកមើលថែរខ្លួនយ៉ាងម៉េចខ្លះមុនដល់ថ្ងៃសំខាន់នោះ?
A . ចូលស៉្បា ងូតទឹករ៉ែ ត្រាំទឹកដោះគោ រៀនយល់ដឹងពីកូនក្រមុំ ។
B . សឹងតែរកពេលមិនបាន ព្រោះរវល់តែវីវក់នឹងរឿង ណាមួយរឿងផ្កា ណាមួយរឿងនំខេកអាពាហ៍ពិពាហ៍ ។
C . ព្យាយាមគេងឲ្យបានច្រើនបំផុត ញ៉ាំឲ្យទៀងទាត់ ហាត់ប្រាណ និងព្យាយាមស្ថិតនៅក្នុងបច្ចុប្បន្ន ។
D . ឃើញបញ្ជីរាយឈ្មោះការងារដែលត្រូវធ្វើនេះទេ? ខ្ញុំនឹងធ្វើវាបន្ទាប់ពីពិធីមង្គលការហើយ ។
លទ្ធផល ៖ បើអ្នកគូសយកចំណុច A និង Cច្រើនជាងគេ បញ្ជាក់ថា អ្នកកំពុងចូលទៅរកកាំតំបូងរបស់ជីវិតរៀបការហើយ តែបើភាគច្រើនជា B និង D អ្នកអាចត្រូវត្រៀមខ្លួនរិះរកវិធីការពារសភាវចិត្តវឹលវល់ក្រោយពេលរៀបការហើយ ។
មតិយោបល់