ព័ត៌មានជាតិ

បុរសកម្មកររោងចក្រម្នាក់ បើកម៉ូតូធំប្រើល្បឿនលឿន បណ្ដាលឲ្យរេចង្កូតដួលបោកក្បាលស្លាប់មួយរំពេច

ស្វាយរៀង: នៅវេលាម៉ោង ៤និង៥០នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយ បុរសម្នាក់បើកម៉ូតូលឿន រេចង្កូតបណ្ដាលឲ្យដួលបោកក្បាលស្លាប់ ស្ថិតត្រង់ចំណុចន្លោះគីឡូម៉ែត្រលេខ១៥២-១៥៣ ភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ជនរងគ្រោះឈ្មោះ សុខ សឺង អាយុ ២៦ឆ្នាំ (ស្លាប់) ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅក្នុងភូមិត្រពាំងប្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង បើកបរម៉ូតូធំម៉ាក CB150 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1II-4386។

មូលហេតុ៖ បើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងមិនពាក់មួកសុវត្ថិភាព

ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងធ្វើកំណត់ហេតុ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់