បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea គឺត្រូវបានគេជឿជាក់នឹងត្រូវបាត់បង់កីឡាករខ្សែការពារវ័យក្មេងឆ្នើមចំនួន២នាក់បន្ថែមទៀតនៅរដូវក្តៅនេះទៅឲ្យក្លឹប Southampton ។
ប្រភពដដែលបានឲ្យដឹងថា Southampton បានឈានទៅដល់ការយល់ព្រមចំណាយលុយប្រមាណតែជា១,៥លានផោនប៉ុណ្ណោះដើម្បីនាំយកកីឡាករខ្សែការពារវ័យក្មេងល្អបំផុតរបស់ក្លឹបតោខៀវ Chelsea ដែលមានឈ្មោះថា Dynel Simeu ព្រមជាមួយនឹងកុងត្រាដែលមានរយៈពេល៣ឆ្នាំ។
គួរឲ្យដឹងដែរថាក្លឹបតោខៀវ Chelsea បានព្យាយាមចរចាផ្តល់កុងត្រាថ្មីឲ្យ Simeu ដែរប៉ុន្តែកីឡាករបានជ្រើសយកជម្រើសបដិសេធដើម្បីអាចលេងនៅឈុតធំជាមួយនឹងក្លឹបSouthampton ជំនួសវិញ៕
មតិយោបល់