ព័ត៌មានសិល្បៈ និងកម្សាន្ត

ហេង ឡុង បង្អួតស្នាដៃទី៣ ក្នុងបទចម្រៀងរបស់អាយដល តន់ ចន្ទសីម៉ា ដែលផ្ទុះខ្លាំងពេលនេះ

(ភ្នំពេញ)៖ បទចម្រៀងតារាចម្រៀង តន់ ច័ន្ទសីម៉ា ដែលមានចំណងជើងថ «Cambodian Pride» ត្រូវបានទស្សនិកជនគាំទ្រ យ៉ាងខ្លាំង ដោយបទនេះ ទើបតែបង្ហោះម្សិលមិញសោះ មានអ្នកទស្សនាលើសពី២លានទៅហើយ។

ដោយឡែក បទចម្រៀងមួយនេះ បានបង្ហាញពីវប្បធម៍ និងអរិយធម៍របស់ខ្មែរយ៉ាងច្រើន ដោយរួមមានទាំងប្រាង្គប្រាសាទអង្គវត្ត ក្បូរក្បាច់រចនា របាំប្រពៃណីខ្មែរ ឈុតសម្លៀកបំពាក់ប្រពៃណីជាតិ រួមទាំងបទសំនៀង កញ្ញា តន់ ច័ន្ទសីម៉ា សមជាមួយអត្ថបទចម្រៀងមានអង់គ្លេសលាយខ្មែរ ដោយមានវត្តមាន លោក ហេង ឡុង បានបញ្ចេញស្នាដៃសរសេរជា ភាសាអង់គ្លេសផងដែរ។

យ៉ាងណាមិញ ស្នាដៃនៃការសរសេរអត្ថបទចម្រៀងរបស់ លោក ហេង ឡុង ត្រូវបានទស្សនិកជនមួយចំនួនធំ រិះគន់ថា លោក សរសេរមិនត្រូវតាមក្បួនវចនានុក្រមអង់គ្លេសផងដែរ ប៉ុន្តែពួកគេបានបញ្ជាក់ថា ការរិះគន់នេះ គឺសំដៅក្នុងន័យស្ថាបនាតែប៉ុណ្ណោះ។
គួររម្លឹកថា បទចម្រៀង Cambodian Pride គឺជាស្នាដៃសរសេរអត្ថបទទី៣ របស់លោក ហេង ឡុង បន្ទាប់ពីបទ Are You Ok និងបទ Lambo Toy ៕

មតិយោបល់