កំពង់ឆ្នាំងៈ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី មានករណី រួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ បង្កឡើងដោយជនសង្ស័យម្នាក់ នៅត្រង់ចំណុចវាលស្រែ ខាងក្រោយផ្ទះចម្ងាយ៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យឈ្មោះ យឿន សាវី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅបច្ចុប្បន្ន ភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរួមភេទចំនួនបីដងជាមួយ ឈ្មោះ ព.ធ.រ ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្ន ឃុំ ត្បែងខ្ពស់ ស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រហូតមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ទើបម្តាយរបស់ជនរងគ្រោះ មកដាក់ពាក្យបណ្តឹង ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់