អាមេរិក: សង្ឃឹមខ្ពស់មែនទែន លោក Brad Pitt ដែលបានទទួលរងនូវការចោទប្រកាន់ពីពាក្យចរចាមអារ៉ាមថា បានប្រើអំពើហិង្សាលើ Maddox កូនចិញ្ចឹមជនជាតិខ្មែរ ។ សប្ដាហ៍ថ្មីនេះ មានដំណឹងល្អជាច្រើនសម្រាប់ Brad Pitt ក្នុងបកស្រាយរឿងចោទប្រកាន់ខាងលើ ក្នុងតុលាការ ដោយមានការអះអាងនៅក្នុងហេតុការណ៍លើយន្ដហោះឯកជន ។ នេះបើតាមការដកស្រង់ពីគេហទំព័រ MSN ចេញផ្សាយនៅថ្ងៃទី២5 ខែកញ្ញា ឆ្នាំ២០១៦។
ភ្នាក់ងារសារព័ត៌មានបរទេស TMZ បានរាយការណ៍យ៉ាងលម្អិតថា ពីរឿងវីដេអូបានបង្ហាញរវាងលោក Brad Pitt និងកូនចញ្ចឹម Maddox ដែលមានវ័យ១៥ឆ្នាំ ពីហេតុការណ៍នៅព្រលានយន្តយន្ដហោះ នាពេលចាក់សាំង គឺឃើញសកម្មភាពរបស់ Brad Pitt ស្រែកគំហកខ្លាំង តែពិតជាមិនបានបំពានប្រើអំពើហិង្សាលើកូនចិញ្ចឹមជនជាតិខ្មែរនេះពិតប្រាកដមែន។
គួរបញ្ជាក់ផងដែលថា បើទោះបីជាលោក Brad Pitt អាចនឹងរួចខ្លួនពីករណីចោទប្រកាន់ខាងលើក្ដី ក៏អ្នកនាង Angelina Jolie ឆ្អែតចិត្តរួចទៅហើយ អ្នកនាងនឹងពុះពារទាមទារតស៊ូរឿងក្ដី ដាច់ខាតមិនព្រមឲ្យ Brad Pitt មានសិទ្ធក្នុងការចិញ្ចឹមកូនទាំង៦ រូបជាមួយអ្នកនាងជាដាច់ខាត៕
មតិយោបល់