អ្នកនិយមលេងអ៊ីនធឺណេតចិនជាច្រើន បានសង្កេតឃើញពីសកម្មភាពរបស់អតីតគូស្នេហ៍របស់ Fan Bingbing ដោយនៅលើបណ្ដាញសង្គម លោក Li Chen បានលុបចោលរាល់ការបង្ហោះទាំងឡាយ ដែលមានការទាក់ទងនឹង Fan Bingbing ដែលសកម្មភាពទាំងនេះ ហាក់ដូចជាចង់បង្ហាញពីការបែកបាក់គ្នាយ៉ាងច្បាស់ៗ រវាងទំនាក់ទំនងចាស់របស់តារាប្រុសស្រីមួយគូនេះ។ មិនត្រឹមតែប៉ុណ្ណោះ ការលុបគ្រប់ការបង្ហោះនេះ ក៏ត្រូវបានគេដឹងថា គឺជាការធ្វើឡើងដោយលោក Li Chen កាលពី ៣ ថ្ងៃមុន ថែមទៀតផង។
ដូចដែលធ្លាប់បានដឹងមកហើយថា កាលពីឆ្នាំ ២០១៩ តារាស្រី Fan Bingbing និង លោក Li Chen បានបានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលជាមួយនឹងការសម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហានឹងគ្នាភ្លាមៗនេះ។ ហើយ បន្ទាប់ពីនោះមក តារាសម្ដែងស្រីរូបនេះ ថែមទាំងបានពន្យល់ថា នាងពិតជាមិនចង់ឲ្យគូស្នេហ៍របស់ខ្លួន ចូលរួមពាក់ព័ន្ធច្រើនពេកជាមួយនឹងរឿងអាស្រូវគេចពន្ធរបស់នាងនោះទេ។ យ៉ាងណាមិញ អស់រយៈពេល ២ ឆ្នាំបន្ទាប់ពីចែកផ្លូវគ្នាមកនេះ តារាប្រុសស្រីទាំងពីររូបនេះ មិនបាននិយាយពីគ្នានៅក្នុងប្រព័ន្ធផ្សព្វផ្សាយទៀតទេ។
ជាមួយគ្នានេះដែរ បណ្ដាអ្នកគាំទ្រជាច្រើន បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ព្រោះពួកគេគិតថា សកម្មភាពរបស់តារាសម្តែងប្រុសរូបនេះ កំពុងតែបានបញ្ចប់ឱកាសដើម្បីវិលត្រឡប់ទៅរក តារាស្រី Fan Bingbing ផងដែរ៕
មតិយោបល់