ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង ត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង០១ និង១៤នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ រថយន្តសាំយ៉ុងមួយគ្រឿង បើកបរក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្ន ត្រូវបានរថយន្តមួយគ្រឿងទៀតម៉ាក BMW បើកបុកចំពីហៀងខាងមុខ ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ស្ថិតតាមបណ្ដោយផ្លូវ១៩៩ កែងនឹងផ្លូវ ៣១០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2J-8575 បើកបរតាមបណ្ដោយផ្លូវ១៩៩ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ។ខណ:មកដល់ចំណុច កើតហេតុ ត្រង់ផ្លូវបែកជា៤ ស្រាប់តែមានរថយន្តម៉ាក BMW មួយគ្រឿង ពណ៌ស ពាក់់ផ្លាកលេខ ភ្នំពេញ 2AS-2133 បើកបរតាម បណ្តោយផ្លូវ៣១០ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន មកបុកចំពីចំហៀងឆ្វេងខាងមុខ រថយន្តសាំយ៉ុង ពេញទំហឹងបណ្តាលឲ្យ រងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញ ចរាចរណ៍ខណ្ឌបឹងកេងកង ចុះមកដល់រួចឲ្យភាគី ទាំងសងខាង ធ្វើការចរចាគ្នា ដោយមិនចង់វែងឆ្ងាយ ម្ចាស់រថយន្តទាំងពីរយករថយន្តទៅជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ ៕

មតិយោបល់