ក្នុងភាពយន្តដែលពេជ្រ សោភា បានសម្ដែងជាតួបងស្រី មានការប្រកាសថាតារាចម្រៀងនាងរ៉េត ស៊ូហ្សាណា និងលោក Stepដែលទើបមានបទចម្រៀងលេចធ្លោកាលពីចូលឆ្នាំគឺជាតួឯកយ៉ាងកាលីព ក្នុងពេលដែលរឿងភាគនោះគឺទូរទស្សន៍ហង្សមាសបានចំណាយទុនធំក្នុងការផលិត។ អ្នកទាំងពីរត្រូវគេប៉ាន់ស្មានថានឹងក្លាយជាតារាឈានឡើងក្នុងពេលបទចម្រៀងរបស់អ្នកទាំងពីរក៏ត្រូវហង្សមាសលើកស្ទួយ។
តារាសម្ដែងក្នុងរឿងដែលបានលើកឡើងនោះ បានអះអាងថា រ៉េត ស៊ូហ្សាណា និងតារាចម្រៀងដៃគូរបស់ពេជ្រ សោភា គឺលោក Step សម្ងំសម្ដែងតួឯកមួយរយៈមកហើយ ដោយអ្នកទាំងពីរត្រូវសម្ដែងជាតួយុវវ័យ និងមានស្នេហាឌឺដង ដែលខាងផលិតករបានអះអាងថានឹងមានការចាប់អារម្មណ៍សម្រាប់ឱកាសសម្ដែងរឿងភាគលើកដំបូងរបស់អ្នកទាំងពីរនោះផង។
អ្នកនាងខាត់ សុឃីម បានសារភាពថាខ្សែរឿងដែលហង្សមាសសម្ងំថតនោះគឺពិតជាសម្ដែងដោយតារាប្រុសស្រីវ័យក្មេងទាំង២ ប៉ុន្តែអ្នកនាងប្រាប់ថាគោលការណ៍របស់ក្រុមហ៊ុនមិនអោយបញ្ចេញចំណងជើងរឿង និងមិនអោយបញ្ចេញទិន្នន័យលម្អិតពាក់ព័ន្ធនឹងរឿងនោះទេ។ អ្នកនាងនិយាយថាខ្លួនគ្រាន់តែជាតួសម្ដែងម្នាក់ក្នុងរឿង ហើយដរាបណាផលិតកម្មមិនអោយលើកឡើងលើសពីអ្វីដែលអ្នកនាងនិយាយបានគឺអ្នកនាងមិនឆ្លើយបានទេ។
អ្នកនាងពេជ្រ សោភាដែលបានសម្ដែងជាតួបងស្រីនៅក្នុងរឿងនោះ បានអះអាងថាអ្នកនាងមិនតូចចិត្តរឿងគេមកក្រោយហើយបានសម្ដែងតួឯក ដោយអ្នកនាងបានត្រឹមតែជាបងស្រី ដែលមានរ៉េត ស៊ូហ្សាណា ជាតួឯកនោះទេ។ អ្នកនាងថាខ្លួនមិនមែនជាតួឯកមែន ប៉ុន្តែសាច់រឿងគឺចេញពីខ្លួន និងតម្រូវអោយអ្នកនាងសម្ដែងតាំងពីដើមដល់ចប់ ដោយមិនខុសពីអ្នកនាងគឺជាតួឯកឡើយ។ អ្នកនាងបានចាត់ទុកថា រ៉េត ស៊ូហ្សាណា និង Step ជាតួឯកក្មេង ហើយអ្នកនាងជាតួឯកវ័យកណ្ដាល ដោយការសម្ដែងបែបនេះគឺត្រូវតាមចំណូលចិត្តដែលអ្នកនាងចង់បាន។ អ៊ីចឹងហើយទើបអ្នកនាងសប្បាយចិត្តទទួលថត បើទោះជាមិនបានតំណែងតួឯកផ្ដាច់មុខដូចគ្នានឹងឱក សុគន្ធកញ្ញា និងលោកព្រាប សុវត្ថិ ដែលខាងហង្សមាសបានអោយសម្ដែងជាដៃគូគ្នានៅក្នុងរឿងភាគមួយផ្សេងទៀតដូចគ្នា៕
មតិយោបល់