ព័ត៌មានសិល្បៈ និងកម្សាន្ត

Lisa បង្ហាញតម្រុយថ្មី ពីការត្រឡប់មកវិញ Solo របស់នាង

 

(កូរ៉េ)៖ បន្ទាប់ពីការរង់ចាំអស់ជាច្រើនឆ្នាំ ពេលនេះ Lisa សមាជិកក្រុម BLACKPINK ទំនងជាគ្រោងនឹងធ្វើការសម្តែងទោលរបស់នាងនៅខែសីហានេះ ខណៈអ្នកគាំទ្រកំពុងអង្គុយរង់ចាំផងដែរ។ ទន្ទឹមនឹងនេះ នៅថ្ងៃទី ២៥ ខែកក្កដា Lisa បានធ្វើការបង្ហោះរូបភាព ២ សន្លឹក ទៅក្នុង Instagram Story របស់នាង ដែលបង្ហាញពីបទចម្រៀងទោលរបស់ខ្លួន ត្រៀននឹងចេញផ្សាយនាពេលខាងមុខនេះ។ រូបភាពដំបូងដែល Lisa បានបង្ហាញ គឺឃើញមានអ្នកផលិតជាមួយ អាវខ្មៅ ធ្វើការនៅខាងមុខកុំព្យួទ័រ ដែលប្រហែលជាផ្តល់ព័ត៌មានថា តើអ្នកណាកំពុងផលិតបទរបស់នាង ចំណែករូបភាពបន្ទាប់ គឺរូបថតឯកសារសំឡេង ដែលមានឈ្មោះរបស់នាងនៅលើវា (Lalisa)។

អ្វីដែលកាន់តែពិសេស គឺនៅជ្រុងនៃរូបភាពនេះ មានចំណងជើងតូចមួយ ដែលធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់ ដែលបានសរសេរថា “តើខ្ញុំឈ្មោះអ្វី?” ក្នុងរយៈពេលមួយម៉ោងក្រោយមក នៃ Instagram Story ដែលមានឈ្មោះថា “My Name” របស់ Lisa កំពុងតែមានការពេញនិយមនៅលេខ ១ ទូទាំងពិភពលោក លើបណ្តាញសង្គម Twitter ដែលមានជាង ២០០ ពាន់ tweet ក្នុងរយៈពេលប្រហែលមួយម៉ោង ប៉ុណ្ណោះ។

អ្នកគាំទ្រ ប្រាកដជាចង់ដឹងចង់ថា តើឈ្មោះរបស់ខ្ញុំជាអ្វី អ្នកខ្លះជឿថាវាអាចជាចំណងជើងសម្រាប់បទចម្រៀងទោលរបស់នាង អ្នកខ្លះបានប្រៀបធៀបវា ទៅនឹងកាលពីដើមខែ កក្កដានៅពេលដែលនាងបានបង្ហោះ “The Show Must Go On” នៅលើបណ្តាញសង្គម Instagram របស់នាង ដើម្បីបង្ហាញពីសេចក្តីប្រកាសការសម្តែងទោលរបស់នាង និងមានប្រិយមិត្តមួយចំនួន បានឆ្លៀតឱកាសនេះ ដើម្បីឆ្លុះបញ្ចាំងពីអាជីពរបស់ Lisa និងចែករំលែកនូវមោទនភាព ដែលពួកគេមានចំពោះនាងផងដែរ៕

មតិយោបល់