ព័ត៌មានជាតិ

បង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយករណី ឃាត់ខ្លួនមនុស្សចំនួន០៦នាក់ធ្វើការអប់រំ

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥ និង១០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ប្រជល់មាន់) ០១ករណី ឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ០៦នាក់ ស្ថិតនៅចំណុចបាស់សាំង ភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់អ្នកប្រព្រឹត្តល្បែងខុសច្បាប់ចំនួន០៦នាក់ ១-ឈ្មោះ ខាន់ សុខេង ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិខ្នារ ឃុំឈើទាល ស្រុកបាណន់ ។ ២-ឈ្មោះ ងួន ប៊ុនហ៊ា ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ។ ៣-ឈ្មោះ គឹម ពិសិដ្ឋ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ៤-ឈ្មោះ ឈាង ប្រុស ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ។ ៥-ឈ្មោះ ផេង ពី ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិ ស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ។ ៦-ឈ្មោះ ឈៀត ស៊ីណា ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិធ្ង័ ឃុំចែងមានជ័យ ស្រុកបាណន់ ។

វត្ថុតាងដកហូតរួមមាន ៖ -មាន់ឈ្មោលចំនួន ០១ក្បាល,-សង្វៀនសំរាប់ប្រជល់មាន់ចំនួន ០១ផ្ទាំង,-ក្រណាត់ក្រាលសង្វៀនចំនួន ០១ផ្ទាំង,-ជញ្ជីងថ្លឹងចំនួន ០១គ្រឿង,-ចង្ក្រានហ្គាសចំនួន ០១,-ឆ្នាំងដាំទឹកចំនួន ០១,-ស្បែកជើងចំនួន ០១សំរាប់, -ម៉ូតូចំនួន ០៥គ្រឿង ។

ករណីនេះ កម្លាំងជំនាញនគរបាលស្រុកបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ មិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ និងបានធ្វើការ ណែនាំច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត ក៏ដូចជាវិធានការណែនាំ របស់ក្រសួងសុខាភិបាល ដល់ពួកគាត់រួចឲ្យក្រុមគ្រួសារផ្តិតមេដៃ ធានាយកទៅអប់រំ បន្តនៅសហគមន៍បន្តទៀត ៕

មតិយោបល់