ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាជើងចាស់ ចាន់ ស៊ីផាន់ ប្រកាសបំណងចុងក្រោយ មុនស្លាប់

យោងតាមការផ្សាយរបស់ The Star គឺសិល្បការិនីជើងចាស់មួយដួង ដែលធ្លាប់ល្បីល្បាញក្នុងជំនាន់អ្នកនាងអម្ពរ ទេវី លោកខៃ ប្រសិទ្ធិ ជាដើម បានធ្លាក់ខ្លួនឈឺយ៉ាងទម្ងន់ ដោយសារតែជំងឺពោះវៀន និងថ្លើម។ លោកយាយត្រូវបានក្រុមគ្រួសារប្រកាសថា ចង់ឃើញតារាល្បីៗទាំងអស់ ដែលលោកយាយធ្លាប់ បានសម្ដែងជាមួយមុនស្លាប់ ដោយសារតែតាំងតែពីលោកយាយធ្លាក់ខ្លួនទ្រុឌទ្រម ហើយលាឈប់ពីសិល្ប:មក គឺមិនដែលបានជួប តារាដែលធ្លាប់សម្ដែងជាមួយទាំងនោះទាល់តែសោះ។

ទស្សនិកជនភាគច្រើនពិតជាមិនភ្លេចស្នាដៃសម្ដែងរបស់លោកយាយ ចាន់ សុីផាន់ នោះទេ ដោយសារតែលោកយាយមានឱកាស បានសម្ដែងក្នុងរឿងលេចធ្លោរៗជាច្រើន ក្នុងអំឡុងឆ្នាំ៨០ និង៩០ជាង ហើយមានកេរ្តិ៍ឈ្មោះបោះសំឡេងមិនចាញ់លោកយាយម៉ែម៉ឺន និងតារាជើងចាស់ជាតួអង្គម្ដាយផ្សេងទៀតនោះទេ ជាពិសេសតួម្ដាយដែលមានចរឹកកាចឆ្នាស់ និងស្លូតបូតក្រម៉ិចក្រម៉ើមជាដើម។

មកដល់ថ្ងៃនេះលោកយាយសម្ងំរស់នៅក្នុងស្រុក និងមានវ័យ៩៣ឆ្នាំហើយ ដោយលោកយាយទើបតែធ្លាក់ខ្លួនឈឺធ្ងន់ នៅអំឡុង៣ថ្ងៃចុងក្រោយប៉ុណ្ណោះ ដោយសារតែជំងឺក្រពះ និងពោះវៀន។ លោកយាយធ្លាប់សម្ដែងរឿងជាច្រើនជាមួយលោក ខៃ ប្រសិទ្ធ , លោក ចៅ ចាន់ណារី , លោក យស បូវណ្ណ: , លោក ទេពរិនដារ៉ូ និងអ្នកស្រី ចាន់ តារាទី និងតារាជើងចាស់ៗជាច្រើនផ្សេងទៀត ទើបលោកយាយមានបំណងប្រថ្នាចុងក្រោយ គឺចង់ឃើញមុខតារាមួយចំនួនដែលលោកយាយធ្លាប់បានសម្ដែងជាមួយនៅដង្ហើមចុងក្រោយ ទើបលោកយាយថាអស់ចិត្ត។ លោកយាយត្រូវបានគេដឹងថា ខ្លួនកាន់តែចាស់ និងមានជីវភាពរស់នៅមិនសូវជាហ៊ឹកហ៊ាក់ប៉ុន្មានដែរ ចាប់តាំពីលោកយាយទទួលសម្ដែងលែងបាន។ សូមទំនាក់ទំនងគ្រួសារលោកយាយដោយផ្ទាល់ តាមរយ:លេខ 017 83 73 95

មតិយោបល់