ត្បូងឃ្មុំៈ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៣និង៣០ នាទី
កំលាំងជំនាយគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីគរ បានធ្វើការល្បាតត្រួតពិនិត្យក្នុងភូមិសាស្រ្ត ក៏បានជួបជនសង្ស័យ ឈ្មោះ ហាន សីនាត ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខ របរ ជាងផ្សារដែក រស់នៅភូមិរកាឃ្នួចជើង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនពេលនោះ កំលាំងនគរបាលយើងបាន តាមដានឃើញ ជនសង្ស័យនេះ នៅត្រង់ចំណុច ផ្លូវក្នុងវត្ត រកាឃ្នួច ភូមិ រកាឃ្នួច ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
កំលាំងជំនាញបានឃាត់ ខ្លួនជនសង្ស័យ និង បានឆែករកឃើញ ម្សៅក្រាមពណ៍សថ្លា សង្ស័យថា ថ្នាំញៀនចំនួន០១កញ្ចប់ ដែលជនសង្ស័យ ដាក់ក្នុងហោប៉ៅខោខាងស្ដាំ ។ នៅពេលនោះ ជននេះបានសារភាពថា ថ្នាំរបស់ខ្លួនបានទិញពីឈ្មោះ ប៊ែ ភេទ ប្រុស អាយុ២៦ ឆ្នាំ នៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
សម្ភារ: ដកហូតថ្នាំញៀនចំនួន០ ១ញ្ចប់ ។
តាមចំលើយសារភាពរបស់ជនឈ្មោះ ហ៊ាន សីនាត បានសារភាពខាងលើថា ទិញថ្នាំ ពីឈ្មោះ ប៊ែ ក្នុង ពេលនោះកម្លាំងបានសុំគោលការទៅ លោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត និងលោក ព្រះរាជអាជ្ញា រងសូ សុវិទ្យា ក្នុងពេលនោះ បានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ស្នងការ និង មានការសម្របសម្រួលពី លោក ព្រះរាជអាជ្ញារង សូ សុវិទ្យា យើងបានបន្តទៅសហការ ជាមួយ ជំនាញគ្រឿងញៀនក្រុងសួង បានរកឃើញ ឈ្មោះ ប៊ែ នៅបន្ទប់ជួល ក្នុងភូមិជើងវត្ត សង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
នៅក្នុងបន្ទប់នោះមានមនុស្ស ចំនួន ០៣នាក់ ស្រី០១នាក់ និងរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យថា ថ្នាំញៀនចំនួន ០៥កញ្ចប់ ( ធំ០១កញ្ចប់) ទូរសព្វ័ដៃ ០២គ្រឿង សម្ភារះជក់មួយចំនួន ។
សម្ភារៈដកហូតរួមមានៈ ម៉ូតូចំនួន ០២គ្រឿង ទូរសព្ទ័ដៃ ០២គ្រឿង ថ្នាំ ០៥កញ្ចប់ (ធំ០១កញ្ចប់) ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងនិតិវិធីបញ្ជូនទៅតុលាការតាមច្បាប់ ៕
មតិយោបល់