ព័ត៌មានសិល្បៈ និងកម្សាន្ត

វ៉ាន់ វល័ក្ខ បង្អូតសម្រស់មុខវីឡាថ្មី ស្តែងឲ្យឃើញជីវិតកាន់តែហ៉ឺហារ ទោះមានវិបត្តិកូវីដ-១៩

(ភ្នំពេញ)៖ បើនិយាយពីជីវិតរបស់តារាសម្ដែងរូបស្រស់ វ៉ាន់ វល័ក្ខ ហាក់មិនសូវសកម្មក្នុងអាជីពសិល្បៈប៉ុន្មាននោះទេ។ ប៉ុន្តែ បើនិយាយពីជីវិតរស់នៅ គឺកាន់តែហ៊ឺហារជាងពីមុន ដោយនាងមានរថយន្តទំនើបប្រើផ្លាកលេខជាឈ្មោះរបស់ខ្លួនតម្លៃមិនក្រោម២០ម៉ឺនដុល្លារនោះទេ និងថែមទាំងសម្ញែងផ្ទះវីឡាកូនកាត់ថ្មីតម្លៃមិនក្រោមសែនដុល្លារនោះទេ ។

វ៉ាន់ វល័ក្ខ ជាតារាស៊ិចស៊ីដែលត្រូវបានទទួលស្គាល់ជាទូទៅក្នុងសង្គមសិល្បៈ ហើយនាងក៏បានកែប្រែជីវភាពស្ទើរតែ១៨០ដឺក្រេមួយរយៈចុងក្រោយនេះ ហើយតារារូបនេះមិនដែលលាក់លៀមនោះទេ តែងបើកបង្ហាញឲ្យប្រិយមិត្តអ្នកគាំទ្ររូបនាងបានដឹងជានិច្ច។ យ៉ាងណាមិញថ្មីៗនេះតារាស្រីនិយមលេងខ្លួនសិចស៊ីរូបនេះបានបង្ហាញនូវសមាជិកថ្មីជាផ្ទះវីឡាយ៉ាងស្កឹមស្កៃនិងស្រស់ស្អាតនៅក្នុងបុរីមួយដែលទើបនឹងសាងសង់រួចរាល់។

វ៉ាន់ វល័ក្ខ បានរៀបរាប់ថា «កំណត់គោលដៅឱ្យច្បាស់លាស់ហើយសម្រេច ធ្វើឱ្យ ពិតប្រាកដនោះគ្មានអ្វីដែលយើងស៊ូហើយយកមិនបាននោះទេ។ ក្មេងកំព្រាម្នាក់នេះមានលំនៅដ្ឋានពិត ប្រាកដច្បាស់លាស់ហើយ។អរគុណពាក្យធ្លាប់មើលងាយកន្លងធ្វើឱ្យ ខ្ញុំតស៊ូខំប្រឹងហេងៗការចូលមករស់នៅកន្លែងថ្មី»។

កន្លងមកធ្លាប់មានការកលើកឡើងថា នៅពីក្រោយភាពមានបានរបស់ វ៉ាន់ វល័ក្ខ គឺមានបុរសជាអ្នកមានទ្រព្យម្នាក់ជួយជ្រោមជ្រែងរូនាង។ ទោះបីជាយ៉ាងណា តារាស្រីនិយមសម្ញែងដើមទ្រូងរូបនេះ ធ្លាប់បានអះអាងកន្លងមកថា ទ្រព្យសម្បត្តិទាំងអស់ដែលរូបនាងមាន គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់នាងដោយមិនដាក់ដៃ មិនមាននរណាម្នាក់ជ្រោមជ្រែងរូបនាងឡើយ។

មតិយោបល់