ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យខូចខាតសម្ភារៈអស់ជាច្រើន នៅខេត្តកំពង់ធំ

កំពង់ធំៈ ថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០២និង២០នាទី ស្ថិតនៅចំណុចភូមិក្រប៉ៅស្រោង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានករណីឆេះផ្ទះ០១ខ្នង ទំហំ៥មx៦ម ធ្វើអំពីឈើ ប្រក់ស័ង្កសី បណ្តាលឲ្យរងការខូចខាតទាំងស្រុង ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ នុត ណុន ភេទស្រី អាយុ ៦២ឆ្នាំ ។ សម្ភារៈដែលរងការខូចខាតរួមមាន៖ -ឆេះផ្ទះ០១ខ្នង, -ឆេះប្រាក់រៀល១,៥០០,០០០រៀល, -ឆេះអង្ករ០១បេ,-ឆេះកង់០១គ្រឿង,-ឆេះទូរស័ព្ទ០១គ្រឿង
-ឆេះខ្សែកផ្លាកទីន៣ជី ។ មូលហេតុករណីខាងលើនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ៕

មតិយោបល់