ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្រមានណាស់! ដើមឈើមួយដុះយ៉ាងឯកា កណ្តាលបឹងអំបិលមួយ របស់ប្រទេសអ៉ីស្រាអែល

 

(បរទេស)៖ ជាទូទៅរាល់រុក្ខជាតិភាគច្រើន ច្រើនតែដុះជាក្រុម ប្រមូលផ្តុំទៅជាតំបន់ព្រៃ ឬចំការនានា ដោយឡែក ហាក់ខុសប្លែកពីធម្មតា ដោយមានដើមរុក្ខជាតិមួយដើមបានដុះតែឯងឯកា នាកណ្តាលសមុទ្រ បង្ករការចាប់អារម្មណ៍មិនតិចទៅដល់អ្នកលេងបណ្តាញសង្គម ។

ដើមឈើមួយដើមនោះ បានដុះនៅកណ្តាលបឹងអំបិល ដែលមានទីតាំងនៅព្រំព្រទល់ជាប់នឹងប្រទេសហ្សកដានីអ៊ីស្រាអែល និងប៉ាឡេស្ទីន ត្រូវបានគេហៅឈ្មោះឲ្យថា «សមុទ្រស្លាប់»។ ការដាក់ឈ្មោះបែបនេះ ក៏ដោយសារតែវាមិនមានសញ្ញាណា មួយបង្ហាញពីជីវិតត្រីរស់នៅឬរុក្ខជាតិដុះឡើយ រហូតធ្វើឲ្យមនុស្សម្នាគិតថា មូលហេតុអាចមកពីកំហាប់អំបិលខ្ពស់ និងប្រៃជាងមហាសមុទ្រជិត១០ដងឯណោះ។ ទន្ទឹមនឹងនេះដែរ មានដើមឈើមួយដើមប៉ុណ្ណោះ បានដុះនៅលើកោះតូចមួយដែលហុំព័ទ្ធទៅដោយអំបិលពាសពេញ។

បើទោះបីជាមើលទៅកាន់តែជិត ឃើញថាដើមឈើចាក់ឬសទៅក្នុងអំបិលពិតមែនក៏ដោយ ក៏វាមិនមែនមានន័យថា វាដុះលូតលាស់មកដោយឯងៗឡើយ ដែលតាមពិតទៅមានអ្នកស្រុកម្នាក់ បាននាំយកវាទៅដាំនៅទីនោះជាយូរណាស់មកហើយ ដើម្បីបង្កើតឲ្យចេញជាទស្សនីយភាពបែបសិល្បៈ។ហើយគាត់បានដាក់ដីភក់នៅជុំវិញដើម ដើម្បីធានាថាវាទទួលបានជីវជាតិក្នុងការលូតលាស់ក្នុងបរិស្ថាន ដែលមិនសមស្រប។

យ៉ាងណាមិញ ដើមឈើមួយដើមនេះបានធ្វើឲ្យកោះកាន់តែមានភាពទាក់ទាញមួយកម្រិតទៀត រហូតមានភ្ញៀវទេសចរជាច្រើនមានបំណងចង់ទៅលេងកម្សាន្ត និងចង់ឃើញផ្ទាល់នឹងភ្នែកផងដែរ៕

 

មតិយោបល់