បរទេស៖ កីឡាករខ្សែការពារឆ្នើមរបស់ក្លឹប Sevilla ម្នាក់មកដល់ពេលនេះនៅតែមិនទាន់អាចប្រាកដទេថានឹងត្រូវបន្តឬត្រូវធ្វើការចាកចេញពីក្លឹបទៅចូលរួមជាមួយនឹងក្លឹបថ្មីខណៈដែលតោខៀវ Chelsea កំពុងតាមចង់បានគាត់ខ្លាំងមែនទែន។
កីឡាករខ្សែការពារសញ្ជាតិបារាំង Jules Kounde ត្រូវបានក្លឹប Sevilla ប្រកាសជាចុងក្រោយហើយថានឹងទាមទារតម្លៃខ្លួនយ៉ាងហោចណាស់ក៏៨០លានអ៊ឺរ៉ូឬប្រមាណជា៦៨លានផោនដែរដើម្បីអាចចាកចេញបាន។
ក្លឹបតោខៀវ Chelsea កន្លងមកបានព្យាយាមចរចាជាមួយនឹង Sevilla ជាច្រើនហើយចុងក្រោយនេះបានថែមទាំងដាក់សំណើរសុំដោះដូរជាមួយនឹងកីឡាករខ្សែការពារ Zouma ផងដែរ៕
មតិយោបល់