កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃ សុក្រ ០៦ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង៤០នាទី មានករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)និងប្រើប្រាស់អាវុធ ខុសច្បាប់នៅចំណុចលើផ្លូវលំ ស្ថិតនៅភូមិ រកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យចំនួន០២នាក់ ស្រី០១នាក់ (ឃាត់ខ្លួន)៖
១/. ឈ្មោះ ជី ផល្លា ហៅជក់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ រកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល (ធ្លាប់ជាប់ពន្ធនាគារខេត្ដកណ្ដាលចំនួន០២លើក លើកទី០១ពីបទលួចមានស្ថានទម្ងន់ទោស លើកទី០២បទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន រយះពេលបីឆ្នាំ )។
២/. ឈ្មោះ ម៉េត ស្រីលីន ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ស្រុកស្អា ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន៖
១/. ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៥កញ្ចប់ (តូច០២កញ្ចប់,មធ្យម០២កញ្ចប់, ធំ០១កញ្ចប់)និងសំភារះ វេចខ្ចប់មួយចំនួនទៀត។
២/. ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង។
៣/. អាវុធខ្លី ចំនួន ០១ដើម ម៉ាកK៥៩គ្មានលេខបង់ចំនួន០១ គ្រាប់ចំនួន ០៥គ្រាប់ ។
៤/.ទូរស័ព្ទដៃចំនួន ០១ គ្រឿងម៉ាកnokia ពណ៌ផ្កាឈូក ប្រើស៊ីមលេខ ០៩៦ ៥៤១៥៧២៦ ។
៥/. ម៉ូតូចំនួន ០១ គ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AK-2615 ។
នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្ពបធ្វើការចេញល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដល់ចំណុចកើតហេតុ ក៏បានឃើញជនសង្ស័យ ឈ្មោះ ជី ផល្លា
ក៏បានធ្វើការត្រួតពិនិត្យ ឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៣កញ្ចប់(តូច០២កញ្ចប់,មធ្យម០១កញ្ចប់) នៅខ្លួនរបស់ ឈ្មោះ ជីផល្លារួចនាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរដ្ឋាបាលឃុំខ្ពប ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ជី ផល្លា បានទទួលស្គាល់ថាគ្រឿងញៀននេះពិតជារបស់ខ្លួនបានទិញពីឈ្មោះ ម៉េត ស្រីលីន អាយុ ៣៥ឆ្នាំ នៅ ភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ចំនួន០១កញ្ចប់តម្លៃ ១០០០០០៛( ដប់ម៉ឺនរៀល)ដើម្បីយកមកចែកចាយបន្ត ដោយលក់ក្នុងមួយកញ្ចប់ ពី ១០០០០៛(មួយម៉ឺនរៀល)ដល់៥០០០០៛( ប្រាំម៉ឺនរៀល)។
យោងតាមចម្លើយសារភាព របស់ឈ្មោះ ជី ផល្លា កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្អាង សហការជាមួយប៉ុស្គិ៍នគរបាលឃុំខ្ពប និងឃុំតាលន់ធ្វើការឃាត់ខ្លួន ឈ្មោះ ម៉េត ស្រីលីន ដោយមានការឯកភាពពីលោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាលបានអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលយើងធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានឈ្មោះម៉េត ស្រីលីន និងមានការចូលរួមពីលោកមេភូមិនិងក្រុមប្រឹក្សាឃុំ សមត្ថកិច្ចនគរបាលយើងធ្វើការត្រួតពិនិត្យឆែកឆេរត្រួតឃើញ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០២កញ្ចប់ (ធំ០១កញ្ចប់,មធ្យម០១កញ្ចប់) ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿងអាវុធខ្លី ម៉ាក់ K៥៩ចំនួន០១ដើម ទូរស័ព្ទដៃចំនួន ០១ គ្រឿង និងសម្ភារៈវេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះម៉េត ស្រីលីន បានសារភាពថា គ្រឿងញៀនខាងលើពិតជារបស់ខ្លួនពិតប្រាកដមែន ដែលប្តី របស់ខ្លួន ឈ្មោះ ឡឹប ភក្តី បានទិញពីភ្នំពេញ យកមកអោយខ្លួនចែកចាយបន្ត។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងខាងលើបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវីធី៕
មតិយោបល់