ហេតុតែសង្ហាស្រាប់ និងល្បីល្បាញ ទោះធ្វើខ្លួន រយីករយាកដូចអត់ផ្ទះនៅ Justin Bieber នៅតែទាក់ទាញ!

 

គូស្វាមីភរិយាតារា តារាចម្រៀងប្រុស Justin Bieber និងតារាទូរទស្សនិ៍ Hailey Bieber ត្រូវបានគេប្រទះឃើញ បណ្តើរគ្នាទៅទទួលទានអាហារពេលល្ងាច នៅឯភោជនីយដ្ឋានស៊ូស៊ី មួយកន្លែង កាលពិថ្មីៗនេះ នៅភាគខាងលិចហូលីវូដ នៃរដ្ឋ កាលីហ្វ័រញ៉ា។

ក្នុងរូបភាពទាំងនោះ អ្វីដែលចាប់អារម្មណ៍គឺស្ទីលតុបតែងខ្លួនរបស់អ្នកទាំងពីរ ទោះបីជាពួកគេបានរៀបការរួចទៅហើយ ក៏ប៉ុន្តែការលេងស្ទីល ម៉ូត Feshion របស់ពួកគេ នៅតែជាទីក្រសែភ្នែករបស់មហាជន ពោលគឺគ្រប់ពេលដែលប្តីប្រពន្ធវ័យក្មេងមួយគូ បណ្តើរគ្នាចេញទៅក្រៅ គឺតែងតែមានគេចាប់អារម្មណ៍ និងត្រូវបានប្រពន្ធផ្សព្វផ្សាយចុះផ្សាយព្រោងព្រាត។

តែយ៉ាងណាមិញ ការលេចខ្លួនឡើងជាសាធារណៈលើកនេះ តារាប្រុសកើតឆ្នាំ១៩៩៤ Justin Bieber បានទាក់ទាញចំណាប់អារម្មណ៍មហាជនមិនស្ទើរនោះទេ ព្រោះតែការលេងស្ទីលបែបបែកស្លុយ ជាមួយខោអាវ រលុកៗ ហៀរដៃ ហៀរជើង តែផ្ទុយទៅវិញ ការលេងស្ទីលរយីករយៀក បែរជាធ្វើឲ្យមានភាពទាក់ទាញ កាន់តែទ្វេដង ព្រោះតែភាពសង្ហារបស់លោក តាមរយនិយម ការលេងស្ទាយ៍បែបនេះផងដែរ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *