មិនខុសពីពាក្យចាស់ថា សំងំយកពិសមែន ទើបគ្រាន់តែតារាចម្រៀង Original Song ល្បីល្បាញ លោក ម៉ា ច័ន្ទបញ្ញា បានបញ្ចេញបទថ្មីមួយបទទៀតហើយ ក្រោមចំណងជើងថា”បែកគ្នាព្រោះចង់សាកចិត្ត” មិនទាន់បានប៉ុន្មានផង ក៏មានអ្នក Views និង Share ចេញគួរអោយកត់សម្គាល់។ ចម្រៀងមួយបទនេះ សាមីខ្លួនបង្ហើបថា ចំណាយពេល៣ឆ្នាំមកហើយ ទម្រាំសម្រេចបានជារូបរាង។
លោក ម៉ា ច័ន្ទបញ្ញា និយាយថាបទចម្រៀង “បែកគ្នាព្រោះចង់សាកចិត្ត” គឺជាបទដែលលោកចង់សំដៅ ពីស្នេហាមួយ ដែលនៅស្រទ្បាញ់គ្នាសុខៗ ក៏សាកចិត្តគ្នាការសុំបែក ដើម្បីចង់ដឹងថា តើអ្នកទាំងពីរ នឹងមានដំណោះស្រាយយ៉ាងណា នៅពេលប្រឈមនឹងរឿងបែកគ្នា។
បទចម្រៀងមួយនេះ មិនត្រឹមត្រូវគេកត់សម្គាល់ថា មានអត្ថន័យដោតជាប់អារម្មណ៍យុវវ័យ ជាពិសេសអ្នកមានស្នេហាល្អូកល្អិន ហើយចង់សាកចិត្តគូស្នេហ៍ប៉ុណ្ណោះទេ ប៉ុន្តែសាច់ភ្លេង និងមេឡូឌី បទចម្រៀង ក៏ពិរោះមិនចាញ់បទចម្រៀងផ្ទុះៗ របស់លោក កាលពីមុននោះដែរៗ ចម្រៀងមួយបទនេះ ត្រូវគេឃើញអ្នកគាំទ្រច្រើននាក់ បានមាត់សរសើរ និងចង់អោយលោកផលិតជា MV ឆាប់ ដើម្បីចង់ដឹងថា អត្ថន័យបទចម្រៀងពិរោះបែបនឹង បើបន្ថែមសាច់រឿងអោយរ៉ូម៉េនទិកទៀត តើនឹងទាក់ទាញយ៉ាងណា?
លោក ម៉ា ច័ន្ទបញ្ញា រំពឹងថាបទចម្រៀងមួយបទនេះ នឹងទទួលបានការគាំទ្រ ដោយសារតែមុននេះបន្តិច លោកក៏បានបកស្រាយបទចម្រៀង រួមគ្នាជាមួយតារាចម្រៀងខ្មែរមួយជីវិត ធ្វើអោយមានការចាប់ អារម្មណ៍ផងដែរ។ ចង់ដឹងថាបទ”បែកគ្នាព្រោះចង់សាកចិត្ត” និងបទដែលលោកបកស្រាយជាមួយ ខ្មែរមួយជីវិតពិរោះយ៉ាងណា សូមស្ដាប់កម្សាន្ត៖
មតិយោបល់