ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយពែកមី មិនបានជួបគ្រោះថ្នាក់ចរាចរណ៍នោះទេ​

នៅព្រលប់ល្ងាចនេះដែរ ​ប្រភពបានទម្លាយឲ្យដឹងថា តារា​កំប្លែង​ដ៏មានប្រជាប្រិយភាព ​​​នាយ ពែកមី បានជួបគ្រោះថ្នាក់ចរាចរណ៍ ​នៅស្រុកដង​ទង់ ខេត្តកំពត ក៏ប៉ុន្តែបើតាមបទ សំភាស​ជាមួយនឹង​​ តារាកំប្លែង​រូបនេះបានប្រាប់អ្នកសារព័ត៌មានយើងតាម​ទូរស័ព្ទថា “លោកមិនបានជួបគ្រោះថ្នាក់ចរាចរណ៍ ដូចអ្វីដែលខាង​សារព័ត៌មានក្នុងស្រុកមួយចុះផ្សាយនោះទេ ។ ធាតុពិតលោកបានធ្វើដំណើរ​ តាមឡានតួរីសមួយ ជាមួយនឹងការងារដើម្បីថតនៅទីនោះ ​​តែដោយឃើញហេតុការណ៍គ្រោះថ្នាក់មួយ ក៏ឈប់មើល ប្រហែល ១៥ នាទី ទើប​បន្តដំណើរទៀត” ។ បើទោះបីជា​តារាកំប្លែងរូបនេះ ​អះអាងយ៉ាងដូច្នោះក្តី តែ​ធាតុពិតប្រភពបានទម្លាយថា នាយពែកមី ពិតជាជួបគ្រោះថ្នាក់ចរាចរណ៍មែន ។​
ដើម្បីបញ្ជាក់នូវចំណុចនេះ ប្រភពដែលកៀកកើយនឹង​តារា​កំប្លែងរូបនេះ បានបិទ​ទូរស័ព្ទ​ អស់ ។ តែទោះជាយ៉ាងណា លោក ជួន សុវណ្ណវាសនា បាន​​ប្រាប់នៅ​វេលាម៉ោង ៨ និង ៣០ នាទីយប់ថ្ងៃទី ១២ ខែ វិច្ឆិកានេះ ថា “នាយពែកមី មិនបានជួបគ្រោះថ្នាក់ចរាចរណ៍នោះទេ ​ធាតុពិត ដោយសារតែមានគ្រោះថ្នាក់ចរាចរណ៍មួយ ​ ពេលនោះ ខាងក្រុមការងារទៅថតនៅខេត្តកំពត ដែលរួមដំណើរដោយនាយពែកមី ​ក៏បានចុះមើល ​ទើបមានព័ត៌មានបំផ្លើសឡើង ថា​នាយពែកមី ជួបគ្រោះថ្នាក់ចរាចរណ៍ ” ។ លោកបានបញ្ជាក់ថែមទៀត នាយពែកមី មិនបានជួបគ្រោះថ្នាក់ចរាចរណ៍ឡើយ ៕​
Pek Mi

មតិយោបល់