មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា វ៉ាក់សាំងស៊ីណូវ៉ាក់ ( Sinovac ) ដែលកំពុងដំណើរការចាក់ជូនកុមារនិងយុវវ័យ គឺមានប្រសិទ្ធភាពដល់ទៅ៩៨ភាគរយ ដែលអាចទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ ។
លោកជំទាវ ឱ វណ្ណឌីន អ្នក នាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជា កំពុងបន្តដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ដោយរលូន ជូនដល់ក្រុមមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងចាក់ជូនកុមារនិងយុវវ័យដែលមានអាយុចាប់ពី១២ដល់ក្រោម១៨ឆ្នាំ ដើម្បីបង្កើតភាពសុំាក្នុងសហគមន៍ ជាពិសេសអាចឈានទៅបើកសាលារៀនឡើងវិញក្នុងពេលឆាប់ៗខាង មុខនេះ ។
លោកជំទាវបានបន្តថា ចំពោះវ៉ាក់សាំងស៊ីណូវ៉ាក់ដែលកម្ពុជាកំពុងប្រើប្រាស់ នៅក្នុងយុទ្ធនាការចាក់ដល់កុមារនិងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំនេះ បើតាមការស្រាវ ជ្រាវរបស់វ៉ាក់សាំងនេះ គឺមាន ប្រសិទ្ធភាពប្រមាណ៩៨ភាគ រយឯណោះ សម្រាប់ទប់ទល់នឹងការវាយលុកពីវីរុសកូវីដ ១៩ បានយ៉ាងល្អប្រសើរ ។
<
p class=”Paragraph__Container-sc-1d9assv-0 eOjhem”>
លោកជំទាវ បានបន្ថែមទៀតថា បើទោះបីជាប្រជាពលរដ្ឋ ក៏ដូចជាកុមារនិងយុវវ័យ ដែលទទួលបានវ៉ាក់សាំងកូវីដ១៩រួចរាល់ហើយក៏ដោយ ក៏ត្រូវតែបន្តអនុវត្តន៍វិធានសុខាភិបាល និងវិធានការដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ៣កុំនិង៣ការពារ ឱ្យបានខ្ជាប់ខ្ជួនជាទីបំផុត ដើម្បីកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩នេះឱ្យមាន ប្រសិទ្ធភាព ៕
មតិយោបល់