កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រថយន្តមួយគ្រឿងកំពុងបើកបរ ស្រាប់តែបុកម៉ូតូពីក្រោយបណ្តាលឲ្យមនុស្ស ២នាក់ បានរងរបួសធ្ងន់ កាលពីថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០និង០០នាទីព្រឹក នៅលើផ្លូវជាតិលេខ៥១(១៤-១៥) ត្រង់ចំណុចភូមិដំណាក់ត្រាច ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក FORD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BP-0567 បើកបរដោយឈ្មោះ ជា អុក ភេទប្រុស អាយុ៦២ឆ្នាំ (គេចខ្លួនបាត់) រស់នៅភូមិស្តុកឈូក ឃុំទំនប់ធំ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីជើងទៅត្បូងលុះបើកបរមកដល់ចំណុចខាងលើបានបើកបុកម៉ូតូ១គ្រឿងពីក្រោយ ម៉ាក HONDA DREAM C125(2019) ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GI-4786 បើកបរដោយឈ្មោះ ម៉ម មឿន ភេទប្រុស អាយុ៧០ឆ្នាំ (របួសធ្ងន់) ឌុបចៅ០១នាក់ឈ្មោះ មឿន ដាវីត ភេទប្រុស អាយុ១១ឆ្នាំ (របួសធ្ងន់) អ្នកទាំង០២នាក់ រស់នៅភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ដែលកំពុងបើកបរស្របទិសគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងយកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់