Yoona ព្រលែងក្បាលពោះរាបស្មើ ទាក់ទាញសាហាវ ធ្វើឲ្យប្រុសៗស្រាវពេញខ្លួនប្រាណ

(ភ្នំពេញ)៖តារាចម្រៀង Yoona សមាជិកក្រុម Girls’ Generation ត្រូវបានគេកោតសរសើរលើរូបភាពនៅគម្របទស្សនាវដ្តី «ELLE’s March Issue» ពីសំណាក់អ្នកនិយមលេងអ៉ីនធឺណែត អំពីម៉ូដរបស់តារាស្រីរូបនេះ កាលពីថ្មី ៗ នេះ។

តួយ៉ាង Yoona បានបង្ហាញ ពីភាព ស្រស់ ស្អាត ប្លែក ភ្នែកស៊ីអារម្មណ៍ ជាពិសេស ដោយការមានទំនុកចិត្ត ឈរកាច់រាង ចំពីមុខប្លង់ កាមេរ៉ា ជាមួយរាងខ្ពស់ស្រឡះ អមទៅនឹង សម្រស់ដ៏ស្រស់សោភា ដែលតារាស្រីរូបនេះស្រាប់។

អ្វីដែលចាប់អារម្មណ៍នោះ ការលេងស្ទីលរបស់តារាស្រីវ័យ ៣១ឆ្នាំរូបនេះ ពិតជាទាន់សម័យ ទាក់ទាញ ក្រសែរភ្នែកពីមហាជនតែម្តង ជាមួយការលេងម៉ូដ ខោអាវ ដែលបញ្ចេញសាច់ពោះរាបស្មើរ គ្មានជាតិខ្លាញ់សូម្បីតែ មើលទៅពិតលេចធ្លោតែម្តង។

យ៉ាងណាមិញ មិន ថា អ្នក ជា អ្នក គាំទ្រ រូប រាង ប្លែក ឬ អត់ ទេ រូបរាងថ្មី ក្នុងការបង្ហាញ របស់ Yoona បែបនេះ នៅតែមានភាពលេចធ្លោដដែល ទោះបីជាតារាស្រីរូបនេះ បានប្រឡូកអស់ជាច្រើនឆ្នាំមកហើយក្តី ក៏ប្រជាប្រិយ នៅតែទទួលបានការគាំទ្រជានិច្ច៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *