នាយ ពែកមី សងគុណម្តាយក្មេក ដែលជួយចេញថ្លៃបណ្តាការ កាលនៅជាជាងសំណង់

  (ភ្នំពេញ)៖ តារាកំប្លែងល្បីឈ្មោះនាពេលបច្ចុប្បន្ន នាយពែកមីមានឈ្មោះពិតថា ចែម ចាន់រ៉ា ក្រៅពីសង់ផ្ទះថ្មីឱ្យឪពុកម្តាយបង្កើតខ្លួនហើយ ពេលនេះលោកក៏បានសង់ផ្ទះថ្មីឱ្យម្តាយក្មេកមួយទៀត ដែលលោកបានចែករំលែកលើគណនីបណ្តាញសង្គមថា «ចាក់ជណ្តេីរផ្ទះម៉ែក្មេក ធ្វេីជូនម៉ែក្មេក ដេីម្បីអរគុណគាត់ កាលចូលស្តីដណ្តឹងកូនគាត់ គាត់យកតែ 500$ ទេ តែពេលខ្ញុំរកលុយអត់បាន គាត់ជួយចេញ 300$ ឱ្យការកម្សត់អត់បងប្អូន?…

បុរសម្នាក់បើករថយន្តគ្មានប័ណ្ណបើកបរ ត្រូវសមត្ថកិច្ចផាកពិន័យស្រាប់តែ នាយពែកមី ចេញពីក្នុងរថយន្ត យកប្រាក់ទៅបង់ថ្លៃពិន័យរថយន្តជំនួសតៃកុង…

បាត់ដំបងៈ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្រុមការងារគណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង មានមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងចូលរួមក្នុងគណៈកម្មាធិការ ធ្វើការត្រួតពិនិត្យមធ្យោបាយធ្វើដំណើរតាមដងផ្លូវជាតិលេខ៥ ត្រង់ចំណុចពុកឆ្មា ស្ថិតស្រុកសង្កែ ខេត្តបាត់ដំបង ត្រង់គីឡូម៉ែត្រលេខ PK281+200។ ក្នុងពេលត្រួតពិនិត្យនេះ មានរថយន្តទំនើបមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BE-6007…

លន់ ដាណេ កាក់កបក្រៅស្រុក

រយៈពេលច្រើនថ្ងៃមកហើយ ដែលតារាចម្រៀង និងជាតារាកំប្លែងល្បីឈ្មោះ កញ្ញា លន់ ដាណេ បានចេញទៅសម្ដែង នៅក្នុងប្រទេសអូស្ត្រាលី។ បើទោះអំឡុងទៅដល់ មានការសម្ដែងរបស់សិល្បករច្រើនក្រុម តែគេនៅកត់សម្គាល់ថា សន្ទុះគាំទ្ររបស់កញ្ញា ដែលបានចាប់ដៃជាមួយនាយពែកមី គឺនៅតែខ្លាំង។ ការចេញសម្ដែងរបស់ ដាណេ នៅក្នុងប្រទេសអូស្ត្រាលីលើកនេះ គឺជាលើកទី២ បន្ទាប់ពីធ្លាប់បានទៅសម្ដែងយ៉ាងជោគជ័យ កាលពីឆ្នាំ២០០៤ម្ដងហើយ។…

ព្រាប សុវត្ថិ បង្ហាញខ្លួននៅប៉ោយប៉ែត

កាលពីយប់ថ្ងៃទី៧ មីនា នៅភ្នំពេញ តារាចម្រៀងល្បីល្បាញលោក ព្រាប សុវត្ថិបានធ្វើអោយកញ្ជ្រោលព្រឹត្តិការណ៍ “ឋានព្រះឥន្ទ” ដែលបានធ្វើនៅក្រុងប៉ោយប៉ែត មិនធម្មតានោះឡើយ។ លោកបកស្រាយបទចម្រៀងទី១ លើឆាក បានតែប៉ុន្មានឃ្លាប៉ុណ្ណោះ ក៏ត្រូវអ្នកគាំទ្រឡោមព័ទ្ធយ៉ាងកកកុញពេញឆាកតែម្ដង ស្របគ្នាដែលលោកក៏បានប្រកាសជំហរពាក់ព័ន្ធគម្រោងឋានព្រះឥន្ទនោះ។ លោក ព្រាប សុវត្ថិ ដែលត្រូវគេស្គាល់ថា ជាម្ចាស់គម្រោងដីឡូតិ៍មួយរូបដែរ បានអះអាងថា…

មាស សុខសោភា និងតារាល្បីៗ ធ្វើឲ្យកក្រើកព្រៃនប់ ខេត្តព្រះសីហនុ

កាលពីរាត្រីយប់ថ្ងៃទី៩ មករា នៅក្នុងទីតាំងពឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ក្នុងខេត្តព្រះសីហនុ ដែលជាទីតាំងបើកសម្ពោធរបស់ក្រុមហ៑ុនបុរីវីអាយភី គេឃើញមានការប្រគំតន្ត្រី ចូលរួមសុទ្ធតែតារាល្បីៗតែម្ដង ដោយធ្វើអោយផ្អើលដល់ទីតាំងនោះមិនអន់ឡើយ។ មហាជនយ៉ាងច្រើនកុះករ ត្រូវគេឃើញមកចោមរោមតារាល្បីៗ ខណៈដែលក្នុងពិធីនោះ ក៍មានរៀបចំតុជប់លៀងទទួលភ្ញៀវដល់រាប់ពាន់នាក់ ដើម្បីអោយទស្សនាការប្រគំតន្ត្រីនោះ ដល់ពាក់កណ្ដាលអធ្រាត្រ។ វត្តមានតារាល្បីៗ នៅក្នុងថ្ងៃនោះរួមមាន លោក សុះ ម៉ាច…

​វត្តមានលោកព្រាប សុវត្ថិ ក្លាយជាការប្រគំតន្ត្រីនាំមុខគេ នៅកូរ៉េ

ក្នុងចំណោមការប្រគំតន្ត្រីដែលបានធ្វើឡើងនៅក្នុងប្រទេសកូរ៉េ មានការបញ្ជាក់ថាការប្រគំតន្ត្រីដែលទើបបញ្ចប់ក្រោមវត្តមានកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ លោក ឆាយ វិរៈយុទ្ធ និងអ្នកនាង ពេជ្រ សោភា មុននេះ គឺជាការប្រគំតន្ត្រីដែលទាក់ទាញអ្នកគាំទ្របានច្រើនជាងគេ។ នេះបើយោងតាមការអះអាងថា របស់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលបានថ្លែងការកោតសរសើរចំពោះព្រឹត្តិការណ៍ដ៏ធំមួយនេះ។ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជានៅក្នុងប្រទេសកូរ៉េបានថ្លែងបញ្ជាក់ថា ក្នុងចំណោមវត្តមានតារាល្បីៗដែលធ្លាប់មកសម្ដែងការប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ…

មានវីដេអូ៖ នាយគ្រឿនទម្លាយរឿង ក្រុមកំប្លែងពែកមី ធ្លាក់ៗគួរអោយបារម្ភ

ក្នុងជំនួបដោយផ្ទាល់ កាលពីល្ងាចថ្ងៃទី៨ មីនា នៅផលិតកម្ម LD តារាកំប្លែងល្បីឈ្មោះ នាយគ្រឿន ដែលត្រូវគេស្គាល់ថាជាសមាជិកធំក្នុងក្រុមកំប្លែងពែកមី បានអះអាងថា ក្រុមកំប្លែងរបស់ខ្លួន ធ្លាក់ចុះទីផ្សារ និង ប្រជាប្រិយយ៉ាងគំហ៑ុក បើធៀបនឹងរយៈពេលមុន ដែលរវល់ចេញកំប្លែងរកពេលសម្រាកគ្មាននោះ។ លោកអះអាងក្រុមកំប្លែងទាំងមូល មិនមែនបាត់បង់ការគាំទ្រតែការសម្ដែងខេត្តក្រុងប៉ុណ្ណោះទេ សូម្បីតែការសម្ដែងប្រចាំសប្ដាហ៍លើកញ្ចក់ទូរទស្សន៍ក៏ធ្លាក់ការគាំទ្រខ្លាំងណាស់ដែរ។ នាយគ្រឿន និយាយថា…

មិនគួរជឿ នាយគ្រឿន ក្លាយជាសមាជិកក្នុងក្រុមបាល់ទាត់មហាហង្ស

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាកំប្លែងនាយគ្រឿន មានជំនាញបាល់ទាត់ និងពូកែបណ្ដើរបាល់គួរអោយសរសើរ ដោយលោកក៏ជាសមាជិកក្រុមរបស់ក្រុមបាល់ទាត់ពែកមី យ៉ាងជំនាញផងដែរ។ ប៉ុន្តែខណៈដែលក្រុមមហាហង្ស កាន់តែប្រមូលបានតារាសិល្បៈល្បីៗអោយមកលេងក្នុងក្រុមច្រើនឡើង ស្របគ្នាដែលក្រុមបាល់ទាត់របស់នាយពែកមី ក៏មានការដាក់បញ្ចូលអ្នកក្រៅសិល្បៈច្រើនឡើង និងមិនសូវលេចធ្លោរដូចមុន តារារូបនេះស្រាប់តែងាកមកលេងអោយក្រុមមហាហង្សគួរអោយភ្ញាក់ផ្អើល។ នៅលើហ្វេសប៊ុករបស់លោក អ៉ិន មេក្រុមបាល់ទាត់មហាហង្ស លោកបានបង្ហោះស្វាគមន៍សមាជិកថ្មីគឺ តារាកំប្លែងនាយគ្រឿន ដែលកាលពីមុនលោកមិនដែលទទួលលេងអោយក្រុមតារាសិល្បៈណាមួយ ក្រៅពីក្រុមរបស់លោកពែកមីនោះទេ។ ការបង្ហោះរបស់លោក…

នាយចឺម បើកទទួលទីផ្សារក្រៅប៉ុស្ដិ៍ ខណៈលោកតាវ៉ិចទ័រ ប្រកាសច្រានចោល

ក្រោយពីនាយចឺមត្រូវបានប្រកាសអោយផ្អាកសម្ដែងក្នុងក្រុម CTN ក្រោមហេតុផលល្បីថាមានរឿងកាច់កុងជាមួយតារាកំប្លែងលោកពែកមី តារាចម្រៀងរូបនេះបានអះអាងថា ខ្លួននឹងបើកចំហរទីផ្សារទទួលច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍គ្រប់កម្មវិធីបន្តផ្ទាល់ ដោយគ្មានសម្ពាធទៀតទេ។ ជាក់ស្ដែងលោកទើបតែបានបង្ហាញខ្លួនកាលពីចុងសប្ដាហ៍នៅលើឆាកតន្ត្រីរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ជាលើកដំបូងផង បន្ទាប់ពីភាពល្បីល្បាញរបស់នាយចឺមបានខ្ទរខ្ទារក្នុងផលិតកម្មសាន់ដេច្រើនឆ្នាំមកហើយ ប៉ុន្តែមិនអាចទទួលច្រៀងក្នុងកម្មវិធីបន្តផ្ទាល់នានាបានក្រៅពីCTN, MyTV និងCNC ។ យ៉ាងណាក៏ដោយ មុននេះបន្តិចលោកតាវ៉ិចទ័របានអះអាងថា នាយចឺមមិនទាន់មានសិទ្ធិទទួលច្រៀងគ្រប់ប៉ុស្ដិ៍បានទេ ថ្វីដ្បិតតែនាយចឺមត្រូវបានដកចេញពីក្រុម។ លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ និយាយថាតាមគម្រោងលោកនឹងផ្អាកនាយចឺមពីក្រុមកំប្លែងCTN…

ខ្ញុង ដូចក្រមុំ ក្រោយបានកៃដរ ធ្វើប្ដី

តាំងពីបានសែនព្រេនយកតារាកំប្លែងនាយកៃដរ ធ្វើប្ដី គេកត់សម្គាល់ថា អ្នកមេម៉ាយអ្នកនាងខ្ញុងកាន់តែលេងខ្លួនប្លែក ដោយគ្រប់ពេលដែលអ្នកនាងទៅណាមកណា គឺរមែងលេចធ្លោដោយការតែងខ្លួនមិនចាញ់ក្រមុំនោះទេ។ ធៀបនឹងពេលអ្នកនាងមិនទាន់រកឃើញស្វាមីទី២ ក្រោយធ្លាក់ខ្លួនមេម៉ាយក្នុងសិល្បៈ គឺអ្នកនាងនៅក្នុងពេលនេះ យកចិត្តទុកដាក់ពីរឿងតែងខ្លួនខុសប្លែកពីមុន។ ជាក់ស្ដែងមិនត្រឹមតែក្នុងពិធីឡើងផ្ទះរបស់លោកអ៊ិត សេដ្ឋា ប៉ុណ្ណោះទេ ដែលអ្នកណាក៏មើលទៅថាអ្នកនាងស្រស់ស្អាត គឺសូម្បីតែក្នុងឈុតថតផ្សាយសម្អាងការមួយ ជាមួយនឹងនាយកៃដរ ក៏អ្នកនាងមើលទៅក្មេងប្លែក គឺស្អាតជាងមុនផងដែរ។ នៅមិនទាន់ដឹងថាតើអ្នកនាង ខ្ញុងបានកែកុនសម្រស់…