(ថៃ)៖ ក្រោយពីមានរឿងរន្ធត់ចិត្តចាក់សម្លាប់មិត្តស្រី២០កាំបិត ដែលធ្វើដោយតារាសម្តែងវ័យក្មេង Toytoy Thanapat ដែលបានបង្ហាញមុខក្នុងរឿងភាគ BL ដែលមានចំណងជើងថា «Why R U»? នោះ ជនល្មើសក៏ត្រូវបានចាប់ខ្លួនភ្លាមៗ ដោយសារ ការសារភាពទទួលទោស និងឲ្យហេតុផលថា កើតចិត្តពីកំហឹងភ្លេចខ្លួន។
ប៉ុន្តែរឿងដ៏ហួសចិត្តនោះ តារា២ដួងដែលមានឈ្មោះដូចគ្នា គឺ Toy Pathompong និងតារាចម្រៀង The Toys បែរជាត្រូវអ្នកមិនដឹងរឿងមួយចំនួនយល់ ច្រឡំថា ជាឃាតករ ហើយចូលទៅជេរដល់គណនី IG ផ្ទាល់ខ្លួនទៀតផង។
ករណីរបស់ Toy Pathompong
* អ្នកជេរ
«ហែងទៅចាក់គេធ្វើអីអាប្រកាច់ ហែងជាមនុស្សឬអត់ហា?
ដល់ទៅ ២០កាំបិត ហែងថាភ្លេចខ្លួន»
* សាមីខ្លួនផុសតបទៅវិញ
«ត្រជាក់ចិត្តសិនបាទ មនុស្សផ្សេងគ្នាទេ ញ៉ាំស្តេកនៅប្រើស្លាបព្រាសមផង (មិនប្រើកាំបិត)»
ករណីរបស់ The Toys
* អ្នកជេរ
«បេះដូងហែងធ្វើពីអី ទៅចាក់គេធ្វើអី ហែងនេះមិនមែនមនុស្សទេ»
* សាមីខ្លួនផុសតបទៅវិញ
«ជិះតែកង់មិនទាំងស្ទាត់ផង ទៅចាក់អ្នកណាបានទៅលោក»៕
ប្រភព៖ សេព រឿង ញឿន
មតិយោបល់