បន្ទាប់ពីបានឡើងកូដក្នុងអាជីពពិធីករ លោកសុខ រ៉ាស៊ី មិនត្រឹមតែអាចរកចំណូលបានច្រើនពីការងារកាន់ក្បាលមេក្រូប៉ុណ្ណោះទេ តែក៏បានទទួលឱកាសសម្ដែងក្នុងរឿង«កូនពស់កេងកង»របស់ហង្សមាសផងដែរ។ អ្វីដែលគេចាប់អារម្មណ៍គឺលោកបានទាំងចូលហង្សមាសក្នុងអាជីពពិធីករផងដែរ ដោយលោកនឹងចេញមុខក្នុងកម្មវិធី The Voice Kid Cambodia ដែលនឹងចាក់ផ្សាយនៅយប់ថ្ងៃសុក្រនេះ។
លោកសុខ រ៉ាស៊ី បានបង្ហោះនៅលើហ្វេសប៊ុកឲ្យដឹងថា លោកបានក្លាយជាពីធីករក្នុងកម្មវិធី The Voice Kid Cambodia របស់ហង្សមាសជាផ្លូវការហើយ តែគេមិនទាន់ដឹងថាតើលោកគ្រាន់តែជាពិធីករក្នុងវគ្គជម្រុះ ឬបន្តទៅវគ្គបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ ឬ យ៉ាងណាទេ។ លោកថាជារឿងសប្បាយចិត្តដែលលោកសម្រេចបំណងបានបោះជំហានក្លាយជាសមាជិករបស់ហង្សមាស ដោយថែមទាំងត្រូវហង្សមាសប្រគល់ឲ្យចេញមុខក្នុងកម្មវិធីលំដាប់ពិភពលោកផង។ យ៉ាងណាមិញ នៅមិនទាន់ដឹងថាតើលោកកុងត្រាផ្ដាច់មុចដូចពិធីករផ្សេងៗនៅហង្សមាស ឬ គ្រាន់តែលេចមុខដោយឯករាជ្យដូចគ្នានឹងថន លក្ខិណា នោះទេ។ លោកសុខ រ៉ាស៊ី ធ្លាប់បានបញ្ជាក់លោកមិនកុងត្រាផ្ដាច់ខ្លួនឲ្យប៉ុស្តិ៍ណាមួយនោះទេ តែលោកមានជំហរមិនប្រកាន់ថាទាល់តែប៉ុស្តិ៍ល្បី ឬកម្មវិធីធំទើបលោកទទួលធ្វើនោះទេ និយាយរួមលោកទទួលចេញមុខទាំងអស់ឲ្យតែមានការទាក់ទង អ៊ីចឹងហើយទើបលោកឡើងកូដតែក្នុងរយៈពេលខ្លី ដោយសារតែកម្មវិធីណាក៏ឃើញមុខលោកមិនសូវលោះពេល។
វត្តមានរបស់ពិធីកររូបនេះនៅហង្សមាស នឹងកាន់តែធ្វើឲ្យលោកឡើងកូដ ក្នុងពេលពិធីស្រុកខ្មែរ គឺលោកត្រូវបានគេកត់សម្គាល់ថា កន្ត្រាក់យកទីផ្សារក្ដោបទុកក្នុងដៃ មិនសល់សូម្បីតែកម្មវិធីតូច ព្រោះតែលក់មិនរើសអើងកម្មវិធី។
លោក សុខ រ៉ាស៊ី ក៏នឹងកាន់តែមានប្រជាប្រិយភាពក្រោយពីរឿងដែលលោកសម្ងំថតនៅហង្សមាសដាក់ផ្សាយផ្លូវការផងដែរ។ អ្នកគាំជាច្រើនសុទ្ធតែលាន់សរសើរថាលោកពិតជាមានសមត្ថភាព និងប្រជាប្រិយភាពមិនធម្មតា ទើបអាចឲ្យហង្សមាសទទួលយក ដោយមិនដាក់កុងត្រាចងជើងដូចគ្នានឹងពិធីករផ្សេងទៀត។ ក្នុងនោះក៏មានដំណឹងថា លោកទទួលបានកម្មវិធីបន្ថែមទៀតនៅហង្សមាស ក្រោយលេចមុខក្នុងកម្មវិធី The Voice Kid Cambodia ដែលដំណើរការផ្សាយនៅចុងសប្ដាហ៍នេះផងដែរ៕
មតិយោបល់