គ្រាន់តែអាវយឺតធម្មតារបស់ Sandara Park ពាក់ចូលក្នុងកម្មវិធីមួយ មានតម្លៃរហូតដល់…

 

តារាចម្រៀង Sandara Park ជាតារាស្រីដែលប្រិយមិត្ត តែងតែថាជាសមាជិកដ៏លេចធ្លោម្នាក់ នៅក្នុងក្រុម 2NE1 តាមរយៈបទចម្រៀងល្បីៗជាច្រើនកាលពីជាងប៉ុន្មានឆ្នាំមុន។ ហើយមកទល់ពេលនេះ ទោះបីជាពួកគេបានបំបែកក្រុមទៅហើយក៏ដោយ តែយើងឃើញថា បច្ចុប្បន្នប្រជាប្រិយភាពរបស់ Sandara ក៏នៅតែមានសន្ទុះខ្លាំងដដែលផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រីវ័ ៣៦ ឆ្នាំរូបនេះ ទើបតែបានបង្ហាញខ្លួនក្នុងកម្មវិធីមួយ និងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍។ តែអ្វីដែលគ្រប់គ្នាកាន់តែចាប់អារម្មណ៍នោះ គឺអាវយឺតពណ៌សដែល Sandara បានពាក់ គឺវាមានតម្លៃថ្លៃមិនធម្មតានោះទេ។ ដែលអាវមួយនេះ ត្រូវបានគេស្គាល់ថា ម៉ាក BALMAIN ដែលមានតម្លៃថ្លៃរហូតទៅដល់ ១៣៥០ ដុល្លារឯណោះ។

យ៉ាងណាមិញ នេះមិនមែនជារឿងដែលចម្លែកអ្វីនោះទេ ព្រោះជារឿយៗ Sandara តែងតែនិយមប្រើប្រាស់របស់របរប្រ៊េនៗ ថ្លៃៗ សមឈ្មោះជាសេដ្ឋីនីក្នុងវិស័យ K-Pop ពិតមែន៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *