ភ្នំពេញ៖ មហាជនក្នុងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនារីម្នាក់ មានគណនីហ្វេសប៊ុកឈ្មោះ Ah July បានតេទៅជេរបញ្ចោរមិនសំចៃមាត់ ទៅលើតារាចម្រៀងទ្រនំសាន់ដេ កញ្ញា អ៊ីវ៉ា ខណៈតារាចម្រៀងអ៉ីវ៉ា បានបន្តទម្លាយវីដេអូបន្តបន្ទាប់ បង្ហាញពីអត្តចរិកកោងកាច អាងខ្នង អាងខ្សែររបស់នារីខាងលើ ដែលបន្តជេរដៀលប្រមាថ និងគម្រាមដល់អាយុជីវិតតារាស្រីពីរដួងទៀតផងដែរ ដោយក្នុងនោះ គឺជេរគម្រាមដោយមិនញញើតច្បាប់ និងហៅចំឈ្មោះតារាចម្រៀងជាគ្រាប់ពេជ្ររបស់ផលិតកម្មសាន់ដេកញ្ញា សុខ ពិសី និងតារាសម្ដែងស្រីកញ្ញា សាឡាត់ ស្រីឡាង ផងដែរ។
សូម្បីតែកញ្ញា អ៉ីវ៉ា ផ្ទាល់ក៏មិនដឹងថា នារីដែលតេមកជេរខ្លួននោះជានរណាឡើយ ព្រោះនារីម្នាក់នោះមិនបញ្ចេញអត្តសញ្ញាណទេ។ អ៊ីវ៉ា បានភ្ជាប់ជាមួយសំណេររៀបរាប់ច្បាស់ៗសុំការពិចារណាពីមហាជនចំពោះបញ្ហានេះថា «នេះជាវីឌីអូគាត់តេមកគំរាមខ្ញុំ បន្ទាប់ពីខមមិនជេរខ្ញុំក្នុងផេកហើយ 096 571 0378 បងប្អូនស្ដាប់ហើយពិចារណាតាមការគួរ ថាតើគាត់ជាមនុស្សបែបណា. នេះមិនមែនមានតែខ្ញុំម្នាក់នេះ»។
តាមរយៈ ការឆ្លើយឆ្លងទូរស័ព្ទ ដោយមានពាក្យសម្ដីជេរដៀលកប់ៗមាត់ និងប្រមានបញ្ចប់ជីវិតអ្នកដទៃដោយមិនញញើតច្បាប់របស់នារីរូបស្រស់ ទៅកាន់កញ្ញា អ៊ីវ៉ា រួមនឹងតារាស្រីល្បីៗជាច្រើននេះ មិនត្រូវបានដឹងពីមូលហេតុពិតឡើយ ខណៈដែល អ៊ីវ៉ា បញ្ជាក់ថាមិនធ្លាប់ស្គាល់ នឹងមិនមានទំនាក់ទំនងអ្វីឡើយ ។
មតិយោបល់