ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Angelina Jolie ចង់​ឈប់​សម្ដែង ហើយ​ងាក​មក​ដឹកនាំ​សម្ដែង​វិញ​ម្ដង​

​ស៊ីដ​នី​៖ តារា​សម្ដែង​ជើងចាស់​នាង Angelina Jolie បាន​និយាយថា នាង​មាន​គម្រោង​លាឈប់​ពី​ការសម្ដែង ហើយ​ងាក​មក​ផ្ដោត​សំខាន់​លើ​ការដឹកនាំ​សម្ដែង​វិញ​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អូ​ស្ត្រា​លី Sydney Morning Herald​។​
​នាង Angelina Jolie និង​ប្ដី​លោក Brad Pitt បាន​បង្ហាញ​ខ្លួន​លើ​កម្រាលព្រំ​ក្រហម​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្មីៗ​ដើម្បី​ផ្សព្វផ្សាយ​រឿង​ថ្មី Unbroken​។ សាច់​រឿង​ប៉ុន្មាន​ចុងក្រោយ​នេះ នាង​ដឹកនាំ​សម្ដែង ហើយ​ក៏​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា នាង​ស្រឡាញ់​ខាង​នេះ​ច្រើន​ជាង​ការសម្ដែង ដូច្នេះ​ប្រហែល​ជា​លាឈប់​ពី​ការសម្ដែង ដោយ​ងាក​មក​ដឹកនាំ​សម្ដែង​វិញ​ម្ដង​៕​
131218123548-20-celebs-retire-1218-horizontal-gallery

មតិយោបល់