ព័ត៌មានសិល្បៈ និងកម្សាន្ត

សុទ្ធ បញ្ចកា រកឃើញអ្នកស្អំបេះដូងបានហើយ ក្រោយជួបព្យុះភ្លៀងជាមួយអេដវីន

ភ្នំពេញ៖ អ្នកលេងបណ្តាញសង្គមហាក់មានការចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីឃើញអតីតគូស្នេហ៍របស់តារាសម្តែង អេដវីន គឺអ្នកនាង សុទ្ធ បញ្ចកា បញ្ចេញរូបភាពមួយសន្លឹក ដែលគេអះអាងថា ជាគូស្នេហ៍ថ្មីថ្មោងរបស់នាង។ រហូតធ្វើឲ្យមានមតិមួយចំនួនលើកឡើងថា នៅទីបំផុតតារារូបនេះរកអ្នកស្អំបេះដូងបានហើយ ក្រោយបរាជ័យរឿងស្នេហាម្តងជាពីរដង។

យោងតាមគណនីហ្វេសប៊ុករបស់អ្នកនាង សុទ្ធ បញ្ចកា បានបង្ហោះរូបភាពមួយសន្លឹក បង្ហាញពីមុខគូស្នេហ៍ថ្មីរបស់អ្នកនាងរហូតធ្វើឲ្យហ្វេនៗ និងអ្នកគាំទ្រនាងចូលរួមជូនពរ និងអបអរសាទរដល់អ្នកនាងយ៉ាងច្រើនកុះករផងដែរ។ ភ្ជាប់ជាមួយរូបភាពមួយសន្លឹកនោះ សុទ្ធ បញ្ចកា បានសរសេរសារជាភាសាអង់គ្លេស ដែលប្រែជាភាសាខ្មែរថា «ទោះជាយ៉ាងណា អ្នកបានយកឈ្នះបេះដូងខ្ញុំហើយ។ អរគុណដែលព្យាយាមការពារ ថែរក្សានិងស្រលាញ់ខ្ញុំ ឈប់ពិបាកចិត្តខ្ញុំប្រាកដជាជ្រើសរើសអ្នក»

មតិយោបល់