ព័ត៌មានជាតិ

វេជ្ជបណ្ឌិតប្រមាណជាង ១ម៉ឺននាក់ កំពុងធ្វើកូដកម្មនៅទូទាំងប្រទេសនីហ្សេរីយ៉ា

វេជ្ជបណ្ឌិតប្រមាណ ១៩.០០០ នាក់ នៅទូទាំងប្រទេសនីហ្សេរីយ៉ា កំពុងធ្វើកូដកម្ម ជា លើកទី ៤ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត ដោយវេជ្ជបណ្ឌិតមួយចំនួន ត្អូញត្អែរថា ពួកគេមិនទទួលបានប្រាក់ខែជាច្រើនខែមកហើយ។

ការធ្វើកូដកម្មនេះបានធ្វើឱ្យមន្ទីរពេទ្យ និងមជ្ឈមណ្ឌលព្យាបាលជំងឺ COVID-19 របស់រដ្ឋាភិបាលដំណើរការដោយខ្វះបុគ្គលិក។ ការធ្វើកូដកម្មថ្មីនេះកើតឡើង ខណៈ ប្រទេសនីហ្សេរីយ៉ា ប្រឈមនឹងការកើនឡើងករណីថ្មីនៃវីរុសCOVID-19 ដែលជំរុញដោយវីរុសបំប្លែងខ្លួនថ្មីDelta។ ហើយការធ្វើកូដកម្មនេះគឺជាលើកទី៤ហើយ ដោយក្រុមគ្រូពេទ្យ ចាប់តាំងពីវីរុសរាតត្បាតចាប់ផ្តើម។

មតិយោបល់