ព័ត៌មានជាតិ

តោះ!មកមើលប្រវត្តិដ៏អស្ចារ្យ របស់ Messi ក្នុងការរកគ្រាប់បាល់ និងពានរង្វាន់ទាំងអស់

Messi បានក្លាយទៅប្រធានបទក្តៅបំផុតក្នុងពិភពបាល់ទាត់ក្រោយការប្រកាសចាកចេញពី Barcelona និងផ្ទេរទៅចូលរួមក្លឹបអ្នកមានបារាំង PSGដោយមិនមានតម្លៃខ្លួនប៉ុន្តែដោយទទួលបានប្រាក់កម្រៃដល់៣០លានផោនក្នុងមួយឆ្នាំនិងកុងត្រារយៈពេល ២ឆ្នាំ។

មុននឹងចូលរួមការប្រកួតបង្ហាញខ្លួនជាលើកដំបូងរបស់ Messi ឲ្យ PSG ដែលជឿជាក់ថានឹងអាចធ្វើឡើងនៅថ្ងៃទី ២៩ ខែសីហា ប៉ះនឹងក្រុម Reims ឬអាចនៅថ្ងៃទី ១២ ខែកញ្ញា ប៉ះនឹងក្រុមទើបឡើងមកថ្មី Clermont Foot យើងនាំគ្នាទៅមើលប្រវត្តិគ្រាប់បាល់និងពានរង្វាន់អ្វីខ្លះដែលកីឡាករវ័យ ៣៤ ឆ្នាំរូបនេះ ធ្លាប់បាន
ទទួលទាំងអស់គ្នា។

ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៦ សម័យរូបនេះក៏ជាម្ចាស់ពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA មួយរដូវកាលផងដែរកាលពីឆ្នាំ២០១៩។ Messi ធ្លាប់លើកពានកីឡាករល្អបំផុតរបស់ UEFA ក្នុងតំបន់អ៊ឺរ៉ុបចំនួន ៣លើក ឆ្នាំ២០១៥ឆ្នាំ ២០១១ និងឆ្នាំ២០០៩ និងធ្លាប់លើកពានកីឡាករល្អបំផុតរបស់លីគកំពូលអេស្បាញ La Liga ដល់ទៅ
១០រដូវកាល។

បើរាប់ពាន Champion League វិញ Messi បានលើកដល់ទៅ ៤ដង ខណៈដែលពានរង្វាន់ Spanish Cup បានទៅដល់ ១០ដងនិងពានរង្វាន់ FIFA Club World Cupចំនួន៣ដងផងដែរ។

ចំណែកឯគ្រាប់បាល់អាជីពចាប់តាំងតែពីចាប់ផ្តើមដំបូងរហូតដល់ពេលចុងក្រោយនេះ Messi រកបានគ្រាប់បាល់សរុប ៦៧២គ្រាប់ មកហើយក្នុងការបង្ហាញខ្លួនទាំង ៧៧៨ដង ហើយជួយមិត្តរួមក្លឹបនិងក្រុមជម្រើសជាតិរកបានគ្រាប់បាល់រហូតទៅដល់ ៣០៥គ្រាប់ កាតលឿងដែលធ្លាប់ទទួលបាន ៨១ដង និងកាតក្រហមតែម្តងគត់៕

មតិយោបល់