ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បង្ហាញរូបថតជិះដំរី កាលពីឆ្នាំ២០០០ ក្នុងពេលមួយអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ សួនចិញ្ចឹមសត្វភ្នំតាម៉ៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរលើបណ្តាញសង្គម Facebook ផ្លូវការមុននេះបន្តិចថា ក្នុងមួយជិវីតនេះជិះដំរីបានម្តង ព្រោះសម្តេចខ្លាចដំរី។

រូបភាពជិះដំរីនេះគឺនៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០០០ ក្នុងពិធីសម្ពោធសួនចិញ្ចឹមសត្វភ្នំតាម៉ៅ។
សម្តេចបញ្ជាក់ថា ខាងពិធីការមិនដឹងថាសម្តេចខ្លាចដំរីទេ ពួកគាត់រៀបចំដំរីឲ្យសម្តេចជិះ រីឯសម្តេចក៏តាំងខ្លួនជាអ្នកក្លាហានឡើងជិះដោយមិនមានអ្នកណាដឹងថាសម្តេចខ្លាចដំរីទេ។

ក្នុងពេលជិះដំរីនេះ សម្តេចទើបមានអាយុ៤៨ឆ្នាំ ហើយទម្ងន់ទៀតសោតនៅក្រោម៦០គីឡូក្រាមនិងមិនទាន់ចេះវាយកូនគោលនៅឡើយ តែលេងបោះប៊ូលនិងលេងអុក។

មតិយោបល់