ព័ត៌មានជាតិ

Lukaku នឹងបង្ហាញខ្លួនឲ្យ Chelsea ពេលប្រកួតប៉ះនឹង Arsenal

 

បរទេស៖ កីឡាករខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹបតោខៀវ Chelsea កំពុងបានក្លាយទៅជាការទន្ទឹងរងចាំដ៏ខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ក្លឹបប៉ុន្តែត្រូវបានគេជឿជាក់ថានឹងអាចមិនបង្ហាញវត្តមានបានភ្លាមនោះទេ។

Lukaku ដែលទើបតែបានប្រកាសជាផ្លូវការចុះកុងត្រារយ:ពេល៥ឆ្នាំជាមួយនឹងក្លឹបតោខៀវ Chelsea នោះត្រូវបានគ្រូបង្វឹករបស់ក្លឹបលោក Tuchel អះអាងថានឹងមិនអាចទាន់បង្ហាញខ្លួនបានភ្លាមនោះទេ។

លោកបន្តថាការប្រកួតនៅចុងសប្តាហ៍នេះគឺនឹងមិនមានវត្តមានរបស់កំពូលខ្សែប្រយុទ្ធថ្មីសញ្ជាតិប៊ែលហ្ស៊ិករូបនេះប៉ុន្តែអះអាងថាគាត់Lukaku នឹងអាចលេងបានជាលើកដំបូងនៅក្នុងការប្រកួតថ្ងៃអាទិត្យក្រោយប៉ះនឹងក្លឹបកាំភ្លើងធំ Arsenal។

មតិយោបល់