នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ តារាៗច្រើនគួរសម ដែលមានទាំងតារាមកពីខាងសមាគមអ្នកនាង ចន ច័ន្ទលក្ខិណា និងគ្រួសារតារាកម្ពុជា បានបង្ហាញមុខចូលរួមជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវ ឆាយ ស៊ីវលីន និងដៃគូសហការ ដើម្បីប្រកាសបើកពិធីប្រណាំងស៊ីក្លូជាទ្រង់ទ្រាយធំមិនធ្លាប់មាននៅកម្ពុជា។ ក្រៅពីចូលរួមបំផុស តារាសិល្បៈទាំងល្បីៗ និងមិនសូវល្បីទាំងនោះ ក៏បានតែងឈុតក្នុងសម័យទសវត្សរ៍ឆ្នាំ៦០ អង្គុយលើក្បួនដង្ហែរស៊ីក្លូ ដើម្បីបំផុសឲ្យមានការយកចិត្តទុកដាក់លើស៊ីក្លូមិនធ្លាប់មានផងដែរ។…
មតិយោបល់